លោក Trumpអះអាងថា អ៊ីស្រាអែលនឹងមិនវាយប្រហារប្រទេសកាតាម្តងទៀតនោះទេ

2025/09/17 01:19:44 am        53

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បញ្ជាក់ម្តងហើយម្តងទៀតពីការពោលអះអាងរបស់លោកថា អ៊ីស្រាអែលនឹងមិនវាយប្រហារប្រទេសកាតាម្តងទៀតនោះទេ ។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើការិយាល័យនយោបាយរបស់ក្រុមជីវពលប៉ាឡេស្ទីនហាម៉ាសនៅទីក្រុងដូហា គឺជាចំណាត់ការមួយធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងនៅទូទាំងអឺរ៉ុប និងពិភពអារ៉ាប់ ហើយនិងធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកមួម៉ៅយ៉ាងខ្លាំង ដោយលោកនិយាយថា លោកពុំត្រូវបានជូនដំណឹងប្រាប់ជាមុននោះទេ ចំពោះការវាយប្រហារនេះ ។

លោក Trumpនិយាយថា អ៊ីស្រាអែលនឹងមិនវាយប្រហារកាតាម្តងទៀតនោះទេ ដូចលោកនិយាយអញ្ចឹង លោកហៅកាតា អ្នកហៅកាតា លោកគិតថា វាគឺជាពាក្យពិរោះ ហើយច្បាស់ណាស់ថា ពួកគេគឺជាសម្ព័ន្ធមិត្តដ៏ល្អបំផុតរបស់ពួកយើង ហើយមានមនុស្សច្រើនណាស់ ពុំបានដឹងរឿងនេះ ។

លោកបន្តទៀតថា លោកទើបអានកាសែតរយៈពេល ១ម៉ោងមុន ពេលដែលក្រុមហាម៉ាសនិយាយថា ពួកគេនឹងប្រើប្រាស់ចំណាប់ថ្នូរ ២០នាក់ជាខែលមនុស្ស ។ ក្រុមហាម៉ាសនឹងនាំពួកគេចេញពីផ្លូវរូងក្រោមដីដ៏ងងឹត ហើយប្រើប្រាស់ពួកគេនៅខ្សែត្រៀមដែលអ៊ីស្រាអែលប្រុងវាយប្រហារ ហើយពួកគេនឹងត្រូវស្លាប់ ។ លោកគិតថា វាគឺជារឿងអាក្រក់ខ្លាំងណាស់ ហើយលោកបានពន្លត់សេចក្តីថ្លែងការណ៍នេះ ដូចអ្នកបានឃើញស្រាប់ហើយ ។ 

 គួរឲ្យដឹថា លោក Trump បានព្រមានក្រុមហាម៉ាស ប្រឆាំងនឹងការផ្លាស់ប្តូរទីតាំងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដើម្បីរារាំងយុទ្ធនាការយោធាអ៊ីស្រាអែល ហើយលោកអំពាវនាវឲ្យដោះលែងពួកគេ ។ 

លោក Trump បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃចន្ទថា លោកបានអានរបាយការណ៍ព័ត៌មានដែលបង្ហាញថាក្រុមហាម៉ាសនឹងប្រើប្រាស់ឈ្លើយសឹកជា ខែលការពារមនុស្ស ក្នុងពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm