នាយករដ្ឋមន្ត្រីថៃថ្មី លោក Anutin បញ្ចប់ដំណើរការជ្រើសរើសគណៈរដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាល

2025/09/16 06:30:16 pm        106

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ជិតបង្កើតបានរដ្ឋាភិបាលថ្មីហើយ ពោលគឺបន្ទាប់ពីប្រទេសនេះមាននូវវិបត្តិនយោបាយមួយរយៈពេល ដែលឃើញក្រុមចម្រុះសំឡេងភាគតិច នៅខាងក្រៅឥទ្ធិពលរបស់គ្រួសារអ្នកនយោបាយត្រកូលស៊ីណាវ៉ាត់ (Shinawatra)។

ក្នុងសុន្ទរកថាខ្លីៗ នៅពេលរូបលោកចាកចេញពីវិមានរដ្ឋាភិបាល លោក Anutin បានប្រាប់អ្នកសារព័ត៌មានថា ដំណើរការជ្រើសរើសគណៈរដ្ឋមន្ត្រីដំបូងរបស់លោក ត្រូវបានបញ្ចប់ហើយ ហើយនឹងត្រូវដាក់ថ្វាយសុំរាជានុញ្ញាតពីព្រះមហាក្សត្រ នៅយប់ថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ។ នៅមុននេះ លោកបានបង្ហាញពីតំណែងគណៈរដ្ឋមន្ត្រីសំខាន់ៗ ក្នុងនោះមានរួមទាំងមន្ត្រីការិយាល័យជាន់ខ្ពស់ លោក Ekniti Nitithanprapas កាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ។

ចំណាត់ការនេះ នឹងកើតមានឡើងជិត ២សប្តាហ៍បន្ទាប់ពីលោក Anutin ត្រូវបានសភាបោះឆ្នោតជ្រើសរើសឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីទី៣ របស់ប្រទេស ក្នុងរយៈពេល ២ឆ្នាំ ដោយបានបញ្ចប់រយៈពេលនៃការមានបញ្ហាអស្ថិរភាពនយោបាយ។

លោក Anutin បានសន្យាថា លោកនឹងដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចបណ្តោះអាសន្នរយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ មុនពេលប្រកាសពីការបោះឆ្នោតថ្មី ក្រោមកិច្ចព្រមព្រៀងជាមួយក្រុមកំណែទម្រង់ គឺគណបក្សប្រជាជន (People’s Party) ដែលបានផ្ដល់ការគាំទ្រដល់កិច្ចប្រែងប្រែងរបស់លោក ដើម្បីបានក្លាយនាយករដ្ឋមន្ត្រី ដោយការមិនចូលរួមក្នុងក្រុមចម្រុះ។

 គួរបញ្ជាក់ថា មេដឹកនាំក្រុមអភិរក្សនិយម គឺគណបក្ស Bhumjaithai លោក Anutin បានឡើងស្នងតំណែងលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីតំណែង ពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌ កាលពីខែសីហា។

ក្រុមរបស់លោក Anutin ឥឡូវនេះ មានគណបក្សគាំទ្រយោធា និងអភិរក្សនិយម ដែលពីមុនបានគាំទ្រលោកស្រី Paetongtarn ខណៈដែលគណបក្ស Pheu Thai របស់លោកស្រី ត្រូវបានរុញទៅជាគណបក្សប្រឆាំង។ នៅពេលដែលពួកគេទទួលបានរាជានុញ្ញាតពីព្រះមហាក្សត្រ សមាជិកនៃគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវស្បថចូលកាន់តំណែងក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ Maha Vajiralongkorn មុនពេលចូលបំពេញតួនាទីជាផ្លូវការ៕


អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am