នគរបាលទីម័រខាងកើត បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកតវ៉ាថ្ងៃទី២

2025/09/17 03:04:35 am        162


នគរបាលទីម័រខាងកើត ឬទីម័រលេស្ត (Timor-Leste) នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករដែលតវ៉ាជាថ្ងៃទី២ ប្រឆាំងនឹងផែនការទិញរថយន្តផ្លូវការថ្មី សម្រាប់សមាជិកសភា ដែលបានក្លាយជាវិបត្តិចុងក្រោយបំផុត ក្នុងប្រទេសក្រីក្របំផុតមួយ នៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមអ្នកសារព័ត៌មានបានឲ្យដឹងថា មនុស្សជាង ២.០០០នាក់ ដែលភាគច្រើនជានិស្សិតមកពីសាកលវិទ្យាល័យជាច្រើន ក្នុងរដ្ឋធានី Dili បានប្រមូលផ្តុំគ្នានៅជិតសភាជាតិ ដើម្បីតវ៉ាប្រឆាំងនឹងផែនការទិញរថយន្ត សម្រាប់សមាជិកសភាម្នាក់ ១គ្រឿងៗ ក្នុងចំណោម ៦៥នាក់។

បាតុកម្មដែលបានចាប់ផ្តើមដោយសន្តិវិធី បានប្រែក្លាយជាហិង្សា នៅពេលនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីបាតុករមួយចំនួនបានគប់ដុំថ្មទៅកាន់ពួកគេ។ វាបានកើតឡើងបន្ទាប់ពីមានការតវ៉ាស្រដៀងគ្នានេះ កាលថ្ងៃទី១៥ ខែកញ្ញា ដែលបានជំរុញឲ្យគណបក្សនយោបាយមួយចំនួន ប្រកាសថា ពួកគេនឹងស្នើឲ្យសភាលុបចោលការទិញនេះ។

គណបក្សទាំងនោះ នៅមុននោះបានអនុម័តថវិកាឆ្នាំ២០២៥ ដែលរួមបញ្ចូលនូវមូលនិធិ សម្រាប់ការទិញរថយន្ត។ ក្រុមអ្នកតវ៉ាបានប្តេជ្ញាបន្តការប្រមូលផ្តុំរបស់ពួកគេ រហូតដល់ផែនការនេះ ត្រូវបានលុបចោលជាផ្លូវការ។

គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ រដ្ឋាភិបាលទីម័រខាងកើត មិនទាន់ចេញការឆ្លើយតបជាផ្លូវការ ទាក់ទងនឹងការតវ៉ានេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        206
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        192
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm