នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk និយាយនាថ្ងៃអង្គារនេះថា រដ្ឋាភិបាលរបស់លោកនឹងសម្រេចចិត្តលើការទិញនាវាមុជទឹកក្នុងសប្តាហ៍នេះ ដែលនឹងនាំឲ្យមានការជាវនាវាមុជទឹកលើកដំបូងនៅដំណាច់ឆ្នាំនេះ ។
លោក Tusk និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នាយករដ្ឋមន្រ្តីនឹងដាក់ចេញកម្មវិធី Orka ។ ពួកយើងនឹងអនុម័តដំណោះស្រាយដែលប្តេជ្ញាចិត្តទិញនាវាមុជទឹកនៅដំណាច់ឆ្នាំនេះ ។ ការដេញថ្លៃ ត្រូវបានពិនិត្យមើល ហើយបច្ចុប្បន្នរដ្ឋាភិបាលប៉ូឡូញ នឹងសម្រេចចិត្តថាតើប្រទេសណាមួយនឹងក្លាយជាដៃគូកម្មវិធីមួយនេះ ។
ប៉ូឡូញមានគោលបំណងទទួលបាននាវាមុជទឹក ៣គ្រឿង ក្រោមកម្មវិធី Orka ដើម្បីពង្រឹងយោធារបស់ខ្លួន ធ្វើទំនើបកម្មសមត្ថភាពសង្គ្រាមក្រោមសមុទ្រ ហើយនិងសម្របខ្លួនកាន់តែជិតជាមួយអង្គការណាតូ ជាការឆ្លើយតបនឹងអ្វីដែលពួកគេយល់ឃើញថាជាការគំរាមកំហែងកើនឡើងពីរុស្ស៊ី ក្រោយការវាយលុករបស់ទីក្រុងម៉ូស្គូនៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។
សារព័ត៌មានប៉ូឡូញ រាយការណ៍ថា ការផ្តល់ជូនពីសម្ព័ន្ធមិត្តណាតូ និងរដ្ឋសមាជិកសហភាពអឺរ៉ុបអាល្លឺម៉ង់ អ៊ីតាលី និងស៊ុយអែត គឺជាប្រទេសនាំមុខគេ នៅក្នុងកម្មវិធីប្រាក់វាល់ពាន់លានដុល្លារនេះ ៕