បាតុកម្មស្លាប់មនុស្សនៅនេប៉ាល់ ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈចំនួនភ្ញៀវធ្លាក់ចុះ ៣០ភាគរយ

2025/09/17 03:40:37 am        81

បាតុកម្មស្លាប់មនុស្សច្រើនបំផុតនៅនេប៉ាល់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានផ្ទុះឡើងអំឡុងពេលរដូវកាលទេសចរណ៍ឡើងដល់កម្រិតកំពូល ។ វាបានធ្វើឲ្យអាក់ខានដល់វិស័យធុរកិច្ចជាច្រើន ដែលត្រៀមខ្លួនស្វាគមន៍អ្នកដើរព្រៃភ្នំ ទៅកាន់ភ្នំល្បីល្បាញនៅលើពិភពលោករបស់ពួកគេ ។

នៅតំបន់ Thamelដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ហាង និងភោជនីយដ្ឋានប្រែក្លាយជាគ្មានភ្ញៀវ រយៈពេលប៉ុន្មានថ្ងៃក្រោយបញ្ចប់បាតុកម្មហិង្សាប្រឆាំងអំពើពុករលួយ ដែលបណ្តាលឲ្យមនុស្ស ៧២នាក់ ស្លាប់ និងមនុស្សជាង ២ពាន់នាក់ផ្សេងទៀត រងរបួស ហើយនិងនាំឲ្យមានការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី K.P. Sharma Oli ។

ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ ៣០ភាគរយ ធៀបនឹងអំឡុងពេលតែមួយកាលពីឆ្នាំមុន ហើយការកក់សណ្ឋាគារ កក់សំបុត្រ ត្រូវបានលុបចោលផងដែរ ។

លោក Ram Chandra Giri ដែលជាម្ចាស់ហាងជប៉ុន ត្រៀមនឹងរៀបចំដំណើរកម្សាន្តតាមព្រៃភ្នំសម្រាប់ភ្ញៀវទេសចរ ។ លោកនិយាយថា តើអ្នកមានដឹងថាស្ថានភាពរបស់ពួកយើងនៅនេប៉ាល់យ៉ាងណាទេនាពេលឥឡូវនេះ? នេះប្រៀបបាននឹងការចាប់ផ្តើមរដូវកាលទេសចរណ៍របស់ពួកយើង វាមិនល្អទាល់តែសោះសម្រាប់វិស័យទេសចរណ៍ តើត្រឹមត្រូវទេ? ប៉ុន្តែពួកយើងនៅតែសង្ឃឹមអញ្ចឹងថា នេប៉ាល់នឹងល្អប្រសើរជាងកាលពីមុន ។

សូមបញ្ជាក់ថា វិស័យគ្មានផ្សែង រួមចំណែក ៨ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់នេប៉ាល់ ហើយវាពឹងផ្អែកលើការដើរកម្សាន្តតាមភ្នំល្បីៗនៅក្នុងប្រទេសមួយនេះ រួមទាំងជំរំនៅលើភ្នំ Everest ផងដែរ ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។

តាមធម្មតា ភ្ញៀវទេសចរបរទេស ចាប់ផ្តើមដំណើរកម្សាន្តរបស់ពួកគេចេញពីទីក្រុងកដ្ឋម៉ាន់ឌូ ប៉ុន្តែទិដ្ឋភាពដ៏អាក្រក់បំផុតកាលពីសប្តាហ៍មុននៃការដុតកម្ទេចចោលអគារសភា និងសណ្ឋាគារ Hilton នាំឲ្យប្រទេសជាច្រើនចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរពុំចាំបាច់ទៅកាន់ប្រទេសនេប៉ាល់ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm