កម្ពុជា-វៀតណាមរួមគ្នាជាសំឡេងតែ១ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ផលិតផលក្នុងស្រុក

2025/09/16 08:46:12 pm        124

កម្ពុជា-វៀតណាម រួមគ្នាជាសំឡេងតែ១ ដាក់ចេញយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជារៀបចំផែនការជាតិ រួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0 ។ នេះជាការថ្លែងឡើងរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង វៀតណាមលើវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើកិច្ចការការពារធនធានធម្មជាតិ និងការគាំទ្រគម្រោងវិនិយោគ នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគម្រោងវិនិយោគនានា ដែលលើកកម្ពស់ដល់វិស័យបរិស្ថាននៃប្រទេសទាំង២។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តួចផ្តើមឱ្យមានការរួបរួមគ្នាជាសំឡេងតែ១ក្នុងចំណោមប្រទេសអាស៊ាន ដើម្បីកៀរគរហិរញ្ញប្បទានបៃតងយកមកប្រើប្រាស់ ប្រយុទ្ធប្រឆាំងនិងមីក្រូ និងណាណូប្លាស្ទិក ដែលបានបង្កផលប៉ះពាល់ដល់សុខភាពសត្វ និងមនុស្ស តាមរយៈចំណីអាហារ ឬទឹក ដោយការហូប លេប និងស្រូប ដែលពួកវាមាននៅលើដី ក្នុងទឹក និងខ្យល់។ 

ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តម NGUYEN MINH VU បានកោតសរសើចំពោះក្រសួងបរិស្ថាន និងមានជំនឿយ៉ាងមុតមាំ ថាក្រសួងបរិស្ថាននឹងទទួលបានជោគជ័យក្នុងការវិនិយោគបៃតង។ ជាមួយគ្នានេះ វៀតណាមនឹងរួមចំណែកជាមួយក្រសួងបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហារួមគ្នាជាពិសេសការការពារធនធានទឹកទន្លេមេគង្គ។ ចំពោះការវិនិយោគវិញ ឯកឧត្តមក៏បានលើកឡើងពីគម្រោងរបស់ក្រុមហ៊ុនដែលកំពុងស្វែងរកការអនុញ្ញាត ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ លើគម្រោងកសិដ្ឋានចិញ្ចឹមគោ និងដាំស្មៅយក្សដើម្បីផលិតទឹកដោះគោ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តសម្រាប់ការវិនិយោគលើការដាំស្មៅយក្ស (Giant King Grass) និងចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ ដោយក្រសួងនឹងផ្តល់ទីតាំងក្នុងការវិនិយោគក្នុងគោលបំណង ជួយឱ្យប្រជាសហគមន៍ ដែលមានមូលដ្ឋានក្បែរតំបន់នោះ ទទួលបានបច្ចេកទេសចិញ្ចឹមគោ ពូជគោយកទឹកដោះគោស្រស់ និងការដាំស្មៅ Giant King Grass ដែលអាចធ្វើជាចំណីសត្វគោ និងជាជីវអុស។ ជាមួយគ្នានេះក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលពីការលក់ទឹកដោះគោស្រស់ ចំណែកប្រជាសហគមន៍ក៏ទទួលបានប្រាក់ចំណូលពីការលក់ទឹកដោះគោទៅឱ្យក្រុមហ៊ុនដែរ ហើយក៏មានផលិតផលរបស់ខ្មែរចេញពីប្រជាសហគមន៍ សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុង និងក្រៅស្រុក។ ដែលនេះជាការអនុវត្តយ៉ាងយកចិត្តទុកដាក់ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am