បាល់ទាត់៖ ក្លិបអង់គ្លេស Wolverhampton Wanderer បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការទិញផ្តាច់កីឡាករកូរ៉េ Hwang Hee-chan ពីក្លិបអាល្លឺម៉ង់ RB Leipzig។ Hwang ដែលអបអរខួបកំណើតឈានចូលវ័យ ២៦ឆ្នាំរបស់ខ្លួនម្សិលមិញបានបង្ហាញទំរង់លេងយ៉ាងល្អនៅ Wolves តាំងពីផ្ទេរពីអាល្លឺម៉ង់កាលពីខែសីហា។

មកដល់ពេលនេះ Hwang Hee-chan ស៊ុតបញ្ចូលទីបាន ៤គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១៤ប្រកួតនៅ English Premier League បូករួមទាំងគ្រាប់ជ័យជំនះលើ Watford និង Newcastle ផងដែរ។ តម្លៃនៃការទិញផ្តាច់គឺ ១៤លានផោនដែល Wolves បានស្នើទៅកាន់ Leipzig គឺត្រូវបានយល់ព្រមហើយដោយក្លិនអាល្លឺម៉ង់។ តែ Leipzig នឹងទទួលបានប្រាក់ ១៤លានផោននេះនៅដំណាច់រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ