អេក្វាឌ័រ ប្រកាសគ្រាអាសន្នក្នុងខេត្តមួយចំនួន ខណៈបាតុកម្មឈានដល់ការប៉ះទង្គិចយ៉ាងហិង្សា

2025/09/17 09:30:17 am        63

ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa កាលពីថ្ងៃអង្គារ (១៦ កញ្ញា) បានប្រកាសដាក់គ្រាអាសន្ននៅក្នុងខេត្តចំនួន៧ នៃប្រទេសអាមេរិកខាងត្បូងដែលរងគ្រោះដោយអំពើហិង្សាមួយនេះ ជុំវិញការតវ៉ាយ៉ាងតានតឹងប្រឆាំងនឹងការលុបចោលឧបត្ថម្ភធនប្រេង។

លោក Noboa បានប្រកាសកាត់ឧបត្ថម្ភធននេះកាលពីសប្តាហ៍មុន ក្នុងកិច្ចប្រឹងប្រែងដើម្បីសន្សំប្រាក់ ១,១ពាន់លានដុល្លារ ដែលលោកនិយាយថានឹងត្រូវបញ្ជូនបន្តទៅខាងជំនួយសង្គម និងកម្មវិធីជំនួយកសិកម្ម។ ប៉ុន្តែជំហាននេះបានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូត ហក់ឡើងយ៉ាងគំហុកពី ១,៨០ដុល្លារ ទៅដល់ ២,៨០ដុល្លារ ក្នុងមួយហ្គាឡុង ដែលធ្វើឱ្យប្រជាជនខឹងសម្បារ។

បាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃអង្គារដដែលនោះ ដោយនគរបាលអេក្វាឌ័របានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងយុទ្ធសាស្ត្រគ្រប់គ្រងកុបកម្ម ដើម្បីបំបែកហ្វូងអ្នកតវ៉ាក្នុងទីក្រុងគីតូ ខណៈបាតុករប្រមូលផ្ដុំគ្នាប្រឆាំងនឹងការលុបចោលការឧបត្ថម្ភធនប្រេងម៉ាស៊ូតរបស់រដ្ឋាភិបាល។

ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សាបានផ្ទុះឡើង នៅពេលក្រុមបាតុករបានគប់វត្ថុដាក់នគរបាល ហើយមន្រ្តីសមត្ថកិច្ចក៏បានឆ្លើយតបវិញដោយការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងរុញច្រានហ្វូងមនុស្ស។ នៅជាយក្រុងគីតូ ក្រុមបាតុករបានបិទផ្លូវហាយវេដោយប្រើដុំថ្ម ពំនូកដី និងដាក់របាំងធំៗ។ កម្លាំងនគរបាល និងយោធាបានចុះប្រតិបត្តិការដើម្បីបោសសម្អាតរបាំងផ្លូវទាំងនោះ ដោយប្រើគ្រឿងចក្រឈូសឆាយកម្ទេចកម្ទីចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕

អត្ថបទដែលទាក់ទង

ជនអន្តោប្រវេសន៍អាហ្វ្រិកខាងលិចរាប់សិបនាក់ ត្រូវបានស្ទាក់ចាប់នៅឆ្នេរប្រទេសសេណេហ្គាល់
2025/09/17 12:08:50 pm        2
ក្រុមហ៊ូទីនៅយេម៉ែនអះអាងពីការវាយប្រហារនៅអាកាសយានដ្ឋាន និងនៅទីក្រុងTel Aviv របស់អ៊ីស្រាអែល
2025/09/17 12:02:40 pm        1
សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុន ដែលជួយប្រទេសអ៊ីរ៉ង់លក់ប្រេង
2025/09/17 11:52:10 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥

2025/09/17 01:03:56 pm
​មនុស្សជាងមួយពាន់នាក់ ចូលរួមរត់អបអរខួប២ឆ្នាំ ការដាក់ប្រាសាទកោះកេរ ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក
2025/09/17 12:46:20 pm
​ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត
2025/09/17 12:27:15 pm
​ជនអន្តោប្រវេសន៍អាហ្វ្រិកខាងលិចរាប់សិបនាក់ ត្រូវបានស្ទាក់ចាប់នៅឆ្នេរប្រទេសសេណេហ្គាល់
2025/09/17 12:08:50 pm
​ក្រុមហ៊ូទីនៅយេម៉ែនអះអាងពីការវាយប្រហារនៅអាកាសយានដ្ឋាន និងនៅទីក្រុងTel Aviv របស់អ៊ីស្រាអែល
2025/09/17 12:02:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am