អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ (១៦ កញ្ញា) បានជំរុញមេដឹកនាំពិភពលោកឱ្យមាន "ភាពម៉ឺងម៉ាត់បំផុត និងផ្តល់ដំណោះស្រាយ" នៅពេលសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ចាប់ផ្តើមជាផ្លូវការនៅទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍ក្រោយនេះ។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ លោក Guterres បានគូសបញ្ជាក់ពីវិបត្តិជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ រួមទាំងការខ្វែងគំនិតកាន់តែជ្រៅឡើងនៃភូមិសាស្ត្រនយោបាយ ជម្លោះដ៏ក្តៅគគុកនានា និងបម្រែបម្រួលអាកាសធាតុ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះនិយាយថា "បណ្ដារដ្ឋជាសមាជិកកំពុងប្រមូលផ្តុំគ្នាស្របពេលភាពច្របូកច្របល់ និងរឿងរ៉ាវដែលមិនធ្លាប់មានពីមុនមក" ដោយព្រមានថា "កិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងតានតឹងក្រោមសម្ពាធដែលមើលមិនឃើញក្នុងឆាកជីវិតរបស់មនុស្សជាតិ"។ លោក Guterres សង្កត់ធ្ងន់ថា ជំនួប UNGA ផ្តល់នូវឱកាសដ៏សំខាន់សម្រាប់ "កិច្ចសន្ទនា និងការសម្រុះសម្រួល" ដែលមានប្រមុខរដ្ឋ និងរដ្ឋាភិបាលជិត១៥០ មកពីជុំវិញពិភពលោក រំពឹងថានឹងចូលរួម។
ដោយកត់សម្គាល់លើអាទិភាពសំខាន់ៗសម្រាប់ UNGA លោកបាននិយាយថា គោលបំណងចម្បងគឺរួមបញ្ចូលសន្តិភាពនៅតំបន់ហ្កាហ្សាស្ទ្រីប អ៊ុយក្រែន និងស៊ូដង់ ហើយនិងផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា សកម្មភាពអាកាសធាតុ ព្រមទាំងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាប្រកបដោយភាពទទួលខុសត្រូវ៕

