អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសកាលពីថ្ងៃអង្គារសប្ដាហ៍នេះចំពោះ ការបំផ្លិចបំផ្លាញជាប្រព័ន្ធ នៃទីក្រុង ហ្កាហ្សា ប៉ុន្តែបានទទូចថា នោះ គឺសម្រាប់តុលាការអន្តរជាតិដើម្បីកំណត់ថាតើអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឬយ៉ាងណា។
ប្រមុខ UN រូបនេះ ហៅស្ថានភាពនៅដែនដីហ្កាហ្សា ថា ជាសីលធម៌ នយោបាយ និងផ្លូវច្បាប់ ដែលមិនអាចអត់ឱនឲ្យបាន។

អំឡុងពេលឆ្លើយសំណួរនៅទីស្នាក់ការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា វាមិនមែនជាតួនាទីរបស់លោកក្នុងការសម្រេចចិត្តផ្លូវច្បាប់អំពីអំពើប្រល័យពូជសាសន៍នោះទេ បន្ទាប់ពីក្រុមអ្នកជំនាញដែលត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសន្និដ្ឋានថាអ៊ីស្រាអែលកំពុង ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅដែនដីហ្កាហ្សា។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នពិភពលោកនានា និងរដ្ឋាភិបាលជាច្រើន ប្រឈម នឹងសម្ពាធកាន់តែខ្លាំងដើម្បីនិយាយថា ការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនចាប់តាំងពីត្រូវបានចាប់ផ្តើមប្រតិបត្តិការយោធាក្នុងខែតុលា ឆ្នាំ ២០២៣ មក គឺជាការប្រល័យពូជសាសន៍។
នៅពេលសួរថាតើរូបលោកជឿថាអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សាឬអត់ លោក Guterres បាននិយាយថា ដូចដែលលោកបាននិយាយដដែលៗ នៅក្នុងកាលៈទេសៈស្រដៀងគ្នានេះ និងខុសគ្នា វាមិនមែននៅក្នុងហេតុផលដែលអគ្គលេខាធិការ ត្រូវធ្វើការសម្រេចចិត្តផ្លូវច្បាប់នៃការប្រល័យពូជសាសន៍នោះទេ។
លោកថា យើងកំពុងមើលឃើញការបំផ្លិចបំផ្លាញស្រុកភូមិ យ៉ាងធំធេង ។យើងកំពុងមើលឃើញការសម្លាប់រង្គាលលើជនស៊ីវិល នៅក្នុងរបៀបមួយដែលរូបលោកមិនដែលបានចងចាំក្នុងជម្លោះណាមួយឡើយចាប់តាំងពីលោកក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិ៕


