អ៊ីស្រាអែលជំរុញឱ្យប្រធានសហភាពអឺរ៉ុប ដកទណ្ឌកម្មដែលបានស្នើឡើងជុំវិញសង្រ្គាមនៅហ្កាហ្សា

2025/09/17 06:33:17 pm        115

អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដកចេញសំណើដែលនឹងទប់ស្កាត់ទំនាក់ទំនងពាណិជ្ជកម្មក្នុងគោលបំណងដាក់សម្ពាធលើប្រទេសអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការបរទេស លោក Gideon Saar បានសរសេរនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅលោកស្រី Von der Leyen ថា «សម្ពាធតាមរយៈការដាក់ទណ្ឌកម្ម នឹងមិនដំណើរការទេ»។ គំនិតផ្តួចផ្តើម ដែលត្រូវបានប្រកាសក្នុងអំឡុងពេលសុន្ទរកថារបស់លោកស្រីកាលពីសប្តាហ៍មុន នឹងត្រូវបានពិភាក្សានៅថ្ងៃពុធនេះដោយគណៈកម្មការស្នងការរបស់គណៈកម្មការអឺរ៉ុបដែលលោកស្រីធ្វើជាប្រធាន។ ប្រសិនបើព្រមព្រៀង វានឹងបង្កកការគាំទ្រទ្វេភាគីរបស់សហភាពអឺរ៉ុបចំពោះអ៊ីស្រាអែល ដោយបញ្ឈប់ការបង់ប្រាក់ទាំងអស់ ខណៈរក្សាកិច្ចសហប្រតិបត្តិការជាមួយក្រុមសង្គមស៊ីវិល។

យោងតាមគណៈកម្មាការ បានឲ្យដឹងថា ចំណាត់ការនេះនឹងរារាំងការបែងចែកនាពេលអនាគតនូវទឹកប្រាក់ប្រហែល៦លានអឺរ៉ូ (៧លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ និងផ្អាកការចំណាយប្រាក់ប្រហែល១៤លានអឺរ៉ូសម្រាប់គម្រោងស្ថាប័នដែលកំពុងដំណើរការ។ នាយកប្រតិបត្តិសហភាពអឺរ៉ុប ក៏មានផែនការស្នើដាក់ទណ្ឌកម្មប្រឆាំងនឹង «រដ្ឋមន្ត្រីជ្រុលនិយម» និង »អ្នកតាំងលំនៅដោយហិង្សា»។

លោក Saar បានសរសេរថា «សំណើដែលពុំធ្លាប់មានពីមុនមក ដែលពុំធ្លាប់បានអនុវត្តចំពោះប្រទេសណាមួយផ្សេងទៀត គឺជាការប៉ុនប៉ងច្បាស់លាស់ដើម្បីធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែល ខណៈយើងកំពុងប្រយុទ្ធក្នុងសង្រ្គាមដែលធ្វើមកលើយើងដោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៧ ខែតុលា»។ ក្រុមអ្នកការទូតបាននិយាយថា វិធានការនេះទំនងជាមិនត្រូវបានអនុម័តទេ ដោយមានការខ្វែងគំនិតគ្នាច្រើនក្នុងចំណោមរដ្ឋសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm