មេដឹកនាំបេឡារុស៖ទីក្រុងមូស្គូ និងទីក្រុងមីនស៍ ហាត់សមបាញ់អាវុធនុយក្លេអ៊ែរ ដែលបានដាក់ពង្រាយនៅបេឡារុស

2025/09/17 06:35:56 pm        159

មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី និងបេឡារុស កំពុងហាត់សម ការបាញ់អាវុធនុយក្លេអ៊ែរតាកទិករបស់រុស្ស៊ី ដែលជាផ្នែកមួយនៃល្បែងសង្គ្រាមរួមគ្នា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីប្រធានសេនាធិការកងទ័ពបេឡារុស ដែលនិយាយថា សមយុទ្ធនេះក៏មានការបង្ហាញពីមីស៊ីលលឿនជាងសំឡេង Oreshnik របស់រុស្ស៊ី ដែលបានបាញ់សាកល្បងកាលពីឆ្នាំមុន ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ផងដែរ។ 

ប្រទេសរុស្ស៊ី និងបេឡារុស កំពុងបិទបញ្ចប់ល្បែងសង្រ្គាមរយៈពេលប្រាំថ្ងៃដែលមានឈ្មោះថា Zapad ក្នុងការបង្ហាញកម្លាំងដែលគេនិយាយថា គឺដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធ ប៉ុន្តែបានធ្វើឱ្យប្រទេសជុំវិញមួយចំនួនមានការភ្ញាក់ផ្អើល។       

ដោយស្លៀកពាក់ឈុតយោធា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយមន្ត្រីយោធាកំពូលៗ កាលពីថ្ងៃអង្គារ ក្នុងតំបន់ Nizhny Novogorod របស់រុស្ស៊ី ជាកន្លែងដែលសមយុទ្ធមួយចំនួនបានកើតឡើង។ 

ប្រមុខវិមានក្រឹមឡាំងរូបនេះបាននិយាយនៅក្នុងការអត្ថាធិប្បាយដែលផ្សាយតាមទូរទស្សន៍រដ្ឋថា បុគ្គលិកយោធាប្រហែល ១០ម៉ឺននាក់ បានចូលរួមក្នុងសមយុទ្ធនេះ ដែលពាក់ព័ន្ធនឹងសម្ភារៈយោធាដ៏ច្រើន។លោកពូទីនបាននិយាយថា សមយុទ្ធនេះគឺដើម្បីធានា "ការការពារដោយគ្មានលក្ខខណ្ឌនៃអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋសហភាព" ដោយសំដៅទៅលើសម្ព័ន្ធភាពនៃប្រទេសរុស្ស៊ី និងបេឡារុស។

ល្បែងសង្រ្គាម ដែលក្រុមអ្នកវិភាគយោធាលោកខាងលិច និយាយថា ត្រូវបានរៀបចំឡើង ដើម្បីបំភិតបំភ័យអឺរ៉ុប កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងប៉ូឡូញ និងណាតូ និយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ដែលបានចូលដែនអាកាសប៉ូឡូញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm