បាតុកម្មនៅប៉េរូ បានប៉ះពាល់ដល់អ្នកទេសចររាប់រយនាក់ ក្រោយរថភ្លើងផ្អាកសេវាកម្ម

2025/09/17 11:41:11 am        46

រដ្ឋមន្ត្រីទេសចរណ៍របស់ប៉េរូ បាននិយាយថា យ៉ាងហោចណាស់មានអ្នកទេសចរ ៩០០នាក់ ត្រូវជាប់គាំងនៅជិតទីតាំងបុរាណដ៏ល្បីល្បាញ ឈ្មោះ Machu Picchu របស់ប៉េរូ កាលពីថ្ងៃអង្គារ (១៦ កញ្ញា) បន្ទាប់ពីសេវារថភ្លើងដឹកអ្នកដំណើរមួយត្រូវផ្អាកដំណើរការ ដោយសារតែការតវ៉ា។

ប្រតិបត្តិកររថភ្លើង PeruRail និយាយថា សេវាកម្មរបស់ខ្លួនត្រូវផ្អាកតាំងតែពីថ្ងៃចន្ទមក ដោយសារផ្លូវធ្វើដំណើរនៅក្នុងតំបន់ភ្នំ Cusco របស់ប៉េរូ ត្រូវរារាំងដោយដុំថ្មជាច្រើន នៅពេលអ្នកស្រុកចេញតវ៉ានៅក្នុងតំបន់នោះ ជុំវិញការប៉ះទង្គិចជាមួយអាជ្ញាធរ និងក្រុមហ៊ុនរថយន្តក្រុង។

ក្រុមអ្នកតវ៉ានិយាយថា មានការខ្វះខាតតម្លាភាព និងយុត្តិធម៌ក្នុងដំណើរការផ្លាស់ប្តូរប្រតិបត្តិកររថយន្តក្រុងទេសចរណ៍ Consettur បន្ទាប់ពីសម្បទានរបស់ខ្លួនផុតកំណត់ ដែលត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មក្នុងស្រុកផ្សេងៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ពីឧស្សាហកម្មដ៏សំខាន់មួយនេះ។ ការតវ៉ានេះចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីសម្បទានរបស់ក្រុមហ៊ុន Consettur បានបញ្ចប់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី Desilu Leon បានប្រាប់វិទ្យុក្នុងស្រុកថា ភ្ញៀវទេសចរ ១.៤០០នាក់ ត្រូវបានជម្លៀសចេញរួចហើយកាលពីថ្ងៃចន្ទ ប៉ុន្តែប្រហែល ៩០០នាក់ទៀតនៅតែជាប់គាំងនៅក្នុងតំបន់ Aguas Calientes ដែលជាទីប្រជុំជននៅជិតបំផុតទៅនឹងតំបន់វប្បធម៌ Machu Picchu ដែលមានអ្នកចូលទស្សនាច្រើនបំផុតរបស់ប្រទេសប៉េរូ៕

អត្ថបទដែលទាក់ទង

នាវាចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាថ្មីនៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង
2025/09/17 02:31:36 pm        1
លោក Trump ចេញក្រឹត្យបន្ថែមពេលលើបម្រាម TikTok នៅអាមេរិក រហូតដល់ពាក់កណ្តាលខែធ្នូ
2025/09/17 02:28:20 pm        1
លោក Putin និយាយថា ទាហាន ១០ម៉ឺននាក់ បានចូលរួមក្នុងសមយុទ្ធយោធារវាងរុស្ស៊ី-បេឡារុស
2025/09/17 02:17:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាវាចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាថ្មីនៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង

2025/09/17 02:31:36 pm
​លោក Trump ចេញក្រឹត្យបន្ថែមពេលលើបម្រាម TikTok នៅអាមេរិក រហូតដល់ពាក់កណ្តាលខែធ្នូ
2025/09/17 02:28:20 pm
​លោក Putin និយាយថា ទាហាន ១០ម៉ឺននាក់ បានចូលរួមក្នុងសមយុទ្ធយោធារវាងរុស្ស៊ី-បេឡារុស
2025/09/17 02:17:28 pm
​អតិផរណាចក្រភពអង់គ្លេស ឈរទ្រឹងនៅអត្រា ៣,៨% ដែលខ្ពស់បំផុតក្នុងចំណោមសេដ្ឋកិច្ចធំៗ
2025/09/17 02:13:14 pm
​លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង កាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតីរាជវរារាម
2025/09/17 01:37:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am