ឥណ្ឌា ចូលរួមហ្គេមសង្គ្រាមជាមួយបេឡារុសនិងរុស្ស៊ី ក្នុងពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក

2025/09/17 06:43:33 pm        119

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បាននិយាយថា កងទ័ពឥណ្ឌាបានចូលរួមក្នុងសមយុទ្ធយោធា Zapad-2025 ដឹកនាំដោយរុស្ស៊ី ដោយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងមូស្គូជាមួយទីក្រុងញូវដែលី ខណៈទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានជួបភាពតានតឹងដោយសារតែការដំឡើងពន្ធដ៏ច្រើនដោយលោកប្រធានាធិបតី Donald Trump។

ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា ក្រសួងបានបញ្ជូនបុគ្គលិកកងកម្លាំងប្រដាប់អាវុធចំនួន៦៥នាក់ ទៅចូលរួមក្នុងសមយុទ្ធយោធារយៈពេលប្រាំថ្ងៃ ជាការបង្ហាញពីការសំញែងសាច់ដុំធ្វើឡើងរួមគ្នាដោយរុស្ស៊ីនិងបេឡារុស ដើម្បីសាកល្បងការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ក្នុងករណីមានការឈ្លានពាន។ សមយុទ្ធដែលបង្ហាញកម្លាំងទាហាន១០០.០០០នាក់ ជាការបង្ហាញកម្លាំងដែលរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកនិងនាវាចម្បាំងមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ធ្វើឡើងក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយបណ្តាប្រទេសសម្ព័ន្ធយោធាណាតូ ដែលកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីនៅក្នុងប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុន។ លោកPutin ដែលស្លៀកពាក់ឯកសណ្ឋានយោធាបាននិយាយថា «ថ្ងៃនេះយើងកំពុងធ្វើលំហាត់យុទ្ធសាស្ត្រ Zapad 2025»។

សារព័ត៌មាន TASS បានរាយការណ៍ថា ឥណ្ឌាពុំមែនជាប្រទេសមហាអំណាចបរទេសតែមួយដែលមកចូលរួមក្នុងសមយុទ្ធនេះទេ វាក៏មាន«កងកម្លាំងទទួលភារកិច្ច និងយោធា» មកពីប្រទេសអ៊ីរ៉ង់ បង់ក្លាដែស ប៊ូគីណាហ្វាសូ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងប្រទេសម៉ាលី។ ប៉ុន្តែការចូលរួមរបស់ប្រទេសឥណ្ឌា គឺក្នុងគោលបំណងពង្រឹង«ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក»ជាមួយរុស្ស៊ី នឹងបានធ្វើឱ្យមានមន្ទិលសង្ស័យពេលមានសញ្ញាថាសហរដ្ឋអាមេរិកអាចនឹងបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយនៅអាស៊ី។ ភាពតានតឹងបានកើតឡើងរវាងប្រទេសទាំងពីរកាលពីខែមុន បន្ទាប់ពីរដ្ឋបាល លោក Trump បានដាក់ពន្ធ៥០ភាគរយលើការនាំចូលពីប្រទេសឥណ្ឌាដោយចោទប្រកាន់ទីក្រុង New Delhi ថាបានជំរុញការវាយប្រហារដ៏បង្ហូរឈាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ដោយការទិញប្រេងពីរុស្ស៊ី។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm