នាវាចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាថ្មីនៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង

2025/09/17 09:31:36 pm        151

ឆ្មាំល្បាតឆ្នេររបស់ចិន បានចោទប្រកាន់នាវាហ្វីលីពីនមួយគ្រឿង ថាមានចេតនាបើកបំបុកនាវារបស់ខ្លួន កាលពីថ្ងៃអង្គារ (១៦ កញ្ញា) នៅជិតដែនទឹកជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែហ្វីលីពីន បានបដិសេធរឿងនេះ ដោយនិយាយថា កម្លាំងរបស់ចិន បានប្រើកាណុងបាញ់ទឹកយ៉ាងខ្លាំងក្លា ដែលបានបំផ្លាញនាវារបស់ខ្លួន និងបង្ករបួសដល់បុគ្គលិកម្នាក់នៅលើនាវា។

សេចក្តីថ្លែងការណ៍របស់ឆ្មាំល្បាតឆ្នេរចិន បាននិយាយថា នាវារដ្ឋាភិបាលហ្វីលីពីនជាង ១០គ្រឿង មកពីទិសដៅផ្សេងៗគ្នា បានចូលទៅដែនទឹកជុំវិញថ្មប៉ប្រះទឹក Scarborough Shoal នោះដែលចិនហៅថាកោះ Huangyan ដោយបន្ថែមថា ខ្លួនបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាដែលបំពាននោះ។

ការប៉ះទង្គិចគ្នាជាថ្មីនេះបានកើតឡើងរយៈពេល ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនប្រកាសថា ខ្លួនបានកំណត់យកផ្នែកនៃ Scarborough Shoal ធ្វើជាតំបន់បម្រុងធម្មជាតិជាតិ។ រដ្ឋាភិបាលហ្វីលីពីន ដែលហៅដែនទឹកជម្លោះនោះថា Bajo de Masinloc បានដាក់ការតវ៉ាផ្នែកការទូត ជំទាស់នឹងជំហាននេះ។

ចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជុំវិញដែនទឹកដ៏ចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង ទាមទារស្ទើរតែទាំងស្រុង។ ប្រទេសទាំងពីរស្ថិតក្នុងចំណោមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត ដែលក៏ប្រជែងគ្នាអះអាងសិទ្ធិនៅក្នុងដែនទឹកនេះ ដែលជាផ្លូវទឹកមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងជាកន្លែងសម្រាប់នេសាទដ៏មានតម្លៃ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm