ការសិក្សា៖ មនុស្សយ៉ាងតិច ១៦.៥០០នាក់ បានស្លាប់ដោយសារកម្ដៅដ៏កំណាចនៅអឺរ៉ុប ក្នុងរដូវក្តៅឆ្នាំ២០២៥នេះ

2025/09/17 09:45:08 pm        170

យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយចេញផ្សាយនៅថ្ងៃពុធ (១៧ កញ្ញា) នេះបានឱ្យដឹងថា បម្រែបម្រួលអាកាសធាតុសកល បានជំរុញឱ្យសីតុណ្ហភាពក្នុងរដូវក្តៅឆ្នាំ២០២៥នេះ មានភាពខ្លាំងក្លាខុសធម្មតា ដែលសម្លាប់មនុស្សប្រមាណ ១៦.៥០០នាក់ ក្នុងទីក្រុងនានានៅទ្វីបអឺរ៉ុប ដោយធ្វើឱ្យភាពទៅរួចនៃការស្លាប់ដោយសារកម្ដៅសរុប ហក់ឡើងដល់ទៅជាង ៣ដង នៃអ្វីដែលអាចនឹងកើតមាន។

ការវិភាគនេះបង្ហាញពីការមើលឃើញដំបូងនៃឥទ្ធិពលរដូវក្តៅដែលក្តៅបំផុតទី៤ របស់អឺរ៉ុប ក្នុងកំណត់ត្រា ជាមួយនឹងរលកកម្ដៅជាបន្តបន្ទាប់ ដែលវាយប្រហារប្រទេសជាច្រើនរាប់ចាប់ពីអ៊ីតាលី រហូតដល់អាល្លឺម៉ង់ និងបារាំង។ សីតុណ្ហភាពបានឡើងដល់ ៤៦អង្សារសេ នៅអេស្ប៉ាញ និងព័រទុយហ្គាល់ ហើយបាននាំឱ្យមានការស្លាប់របស់កម្មករធ្វើការនៅទីវាលជាច្រើននាក់ក្នុងអេស្ប៉ាញ និងអ៊ីតាលី។

លោកស្រី Friederike Otto សាស្ត្រាចារ្យវិទ្យាសាស្ត្រអាកាសធាតុនៅអង់គ្លេស ដែលជាសហអ្នកនិពន្ធក្នុងការសិក្សានេះ ជាមួយស្ថាប័នផ្សេងៗទៀត បានព្រមានថា៖ "តួលេខនៅក្នុងការស្រាវជ្រាវទាំងនេះតំណាងឱ្យមនុស្សពិតប្រាកដដែលបានបាត់បង់ជីវិត ហើយប្រសិនបើការដុតឥន្ធនៈហ្វូស៊ីលនៅតែបន្ត នោះការស្លាប់នឹងកើនឡើងកាន់តែច្រើន"។

ការសិក្សាផ្សេងទៀតនាពេលកន្លងមកបានរកឃើញថា មនុស្សជាង ៦០.០០០នាក់ ទំនងជាស្លាប់ដោយសារកម្ដៅខ្លាំងនៅអឺរ៉ុប ក្នុងរដូវក្តៅឆ្នាំ២០២២ ហើយមនុស្សជាង ៤៧.០០០នាក់ ស្លាប់ក្នុងឆ្នាំ២០២៣។ អ្នកវិទ្យាសាស្រ្តព្រមានថា អឺរ៉ុបគឺជាទ្វីបដែលឡើងកម្ដៅលឿនបំផុតរបស់ពិភពលោក ហើយតំបន់មេឌីទែរ៉ាណេគឺជាចំណុចក្តៅសម្រាប់បម្រែប្រួលអាកាសធាតុ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm