ប្រទេសបេឡារុស បានលើកលែងទោសដល់អ្នកទោសចំនួន២៥នាក់ជាផ្នែកមួយនៃការបន្តជំរុញ ដើម្បីធ្វើឲ្យប្រសើរទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ការិយាល័យរបស់ប្រធានាធិបតី លោក Alexander Lukashenko បានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃអង្គារ ដែលមានរយៈពេលមិនដល់មួយសប្តាហ៍បន្ទាប់ពីទីក្រុង Minsk បានដោះលែងអ្នកទោសរាប់សិបនាក់ ក្រោយការអំពាវនាវរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ឱ្យដោះលែងមនុស្សរាប់រយនាក់ដែលត្រូវបានគេនិយាយថាត្រូវបានកាត់ទោសលើការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនយោបាយ។

សារព័ត៌មានរដ្ឋ BelTA បានរាយការណ៍ថា ស្ត្រី១២នាក់ និងបុរស១៣នាក់ ត្រូវបានលើកលែងទោស។ យោងតាមក្រុមសិទ្ធិមនុស្ស Viasna បានឲ្យដឹងថា អ្នកដែលត្រូវបានលើកលែងទោសមួយចំនួន គឺជាអ្នកទោសនយោបាយ។
ក្រុមសិទ្ធិមនុស្សនិយាយថា អ្នកទោសនយោបាយជាង១.០០០នាក់កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ជាផ្នែកមួយនៃការបង្រ្កាបដ៏ឃោឃៅទៅលើការតវ៉ាជុំវិញការបោះឆ្នោតឆ្នាំកាលពីឆ្នាំ២០២០ ដែលបានមើលឃើញលោក Lukashenko ត្រឡប់ទៅកាន់អំណាចវិញសម្រាប់អាណត្តិទី៦ ហើយប្រធានាធិបតីរូបនេះ ក៏ បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីប្រាំពីរ នៅឆ្នាំនេះ។
លោក Trump បាននិងកំពុងជំរុញឱ្យមានការដោះលែងអ្នកត្រូវបានឃុំខ្លួនទាំងនោះ ដោយតាមសេចក្តីរាយការណ៍ថា បានដកទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍រដ្ឋបេឡារុស។
