សារព័ត៌មាន FT៖ EU និងឥណ្ឌូនេស៊ី យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

2025/09/17 10:46:05 pm        64

ដោយដកស្រង់សម្តីពីមន្ត្រីទីក្រុងប្រ៊ុចសែល និងហ្សាការតា សារព័ត៌មាន Financial Times កាលពីថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) បានរាយការណ៍ថា សហភាពអឺរ៉ុប (EU) និងឥណ្ឌូនេស៊ី បានឈានដល់ការបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ។

សេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា ស្នងការពាណិជ្ជកម្ម EU គឺលោក Maros Sefcovic គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាថ្ងៃទី២៣ ខែកញ្ញា។ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ ទាំងការិយាល័យពាណិជ្ជកម្ម EU និងក្រសួងការបរទេសឥណ្ឌូនេស៊ី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

យោងតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងបន្ថែមថា ពន្ធនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលដាក់លើភាគីទាំង២ បានធ្វើឲ្យកិច្ចពិភាក្សានេះកាន់តែត្រូវបានពន្លឿន។ សារព័ត៌មាន FT បានបញ្ជាក់ទៀតថា ឥណ្ឌូនេស៊ីបានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងលុបចោលអតា្រពន្ធលើការនាំចេញ ៨០ភាគរយ ក្នុងរយៈពេលអនុវត្តពី ១ឆ្នាំ ទៅ ២ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា កិច្ចព្រមព្រៀងនយោបាយមួយ ត្រូវបានឈានដល់ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU និងឥណ្ឌូនេស៊ី ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm