នេប៉ាល់ប្រឈមនឹងការខូចខាតរាប់លានដុល្លារ ក្រោយមានការតវ៉ាដដ៏អាក្រក់បំផុត

2025/09/17 10:50:00 pm        78

ប្រទេសនេប៉ាល់កំពុងប៉ាន់ប្រមាណនូវទំហំខូចខាតដែលគិតជាទឹកប្រាក់រាប់លានដុល្លារ ដោយសារការតវ៉ាហិង្សា កាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋសភា ការិយាល័យរដ្ឋាភិបាល និងសណ្ឋាគារ Hilton Hotel ដែលទើបនឹងបើកដំណើរការថ្មី ត្រូវបានដុតបំផ្លាញ។

យោងតាមតួលេខផ្លូវការបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៧២នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងអំពើពុករលួយរយៈពេល ២ថ្ងៃ ដោយរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ 

អ្នកនាំពាក្យនគរបាល លោក Binod Ghimire បានប្រាប់បណ្ដាញសារព័ត៌មានថា «អ្វីៗជាច្រើនត្រូវបានបំផ្លិចបំផ្លាញ» ដោយលោកបានបន្ថែមថា វានឹងត្រូវការពេលវេលា ដើម្បីគណនាទំហំទាំងស្រុងនៃការខូចខាត ដែលរួមទាំងនៅខាងក្រៅរដ្ឋធានីផងដែរ។ នាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់នេប៉ាល់ លោកស្រី Sushila Karki ដែលបាននិយាយនៅពេលដែលលោកស្រីចាប់ផ្តើមការងារកាលពីថ្ងៃទី១៤ ខែកញ្ញា បានពណ៌នាអំពី «ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ»។

នៅឯតុលាការកំពូល មន្ត្រីកំពុងធ្វើការនៅក្រោមតង់នៅខាងក្រៅអគារដែលត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទី នៅក្បែជួររថយន្តដែលត្រូវបានដុតឆេះម៉ត់ខ្ទេច ដោយពួកគេកំពុងព្យាយាមសម្អាតឯកសារដែលទទឹកជោគ អំឡុងពេលមានការបាញ់ទឹកពន្លត់អណ្ដាតភ្លើង។ អ្នកថតរូបរបស់បណ្ដាញសារព័ត៌មានដែលបានទៅមើលអគារសភាដែលរងការខូចខាត បាននិយាយថា សាលទាំងមូលត្រូវបានខូចខាត ដោយសារអណ្ដាតភ្លើងដែលឆេះមិនអាចគ្រប់គ្រងបានអស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី៩ ខែកញ្ញា។ 

សមាគមសណ្ឋាគារនេប៉ាល់ បានប្រាប់ថា សណ្ឋាគារជាង ២០ បានរងការខូចខាត ដែលក្នុងនោះរួមទាំងការឆេះនៅសណ្ឋាគារ Hilton ផងដែរ ហើយកន្លែងផ្សេងទៀតត្រូវបានលួច។ ការខាតបង់ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ២៥ពាន់លានរូពីនេប៉ាល់ (១៧៧លានដុល្លារ) ដោយមានកម្មករជាង ២.០០០នាក់ រងប៉ះពាល់។ ត្រឹមតែការខូចខាត នៅសណ្ឋាគារ Hilton តែមួយ ត្រូវបានគេដាក់កម្រិតខ្ពស់រហូតដល់ ៥៦លានដុល្លារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm