NATO ពិចារណាវិធានការបន្ថែមទៀតដើម្បីប្រឆាំងយានដ្រូន ជាងជាងការបាញ់ទម្លាក់ដោយប្រើយន្តហោះចម្បាំង

2025/09/17 11:13:51 pm        88

មន្ត្រីជាន់ខ្ពស់នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO និយាយថា សម្ព័ន្ធមិត្តនេះកំពុងសម្លឹងមើលគ្រប់មធ្យោបាយដើម្បីទប់ទល់នឹងយានដ្រូន ជាជាងការបាញ់ទម្លាក់យានដោយយន្តហោះចម្បាំង។ កាលពីសប្តាហ៍មុន យានដ្រូនរបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ប្រទេសប៉ូឡូញ ហើយយន្តហោះចម្បាំងមកពីប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ ស្ទាក់ចាប់បានយានដ្រូនមួយចំនួន។

មន្ត្រីអង្គការណាតូបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា សម្ព័ន្ធមិត្តនេះទទួលស្គាល់ថា វិធីល្អបំផុតក្នុងការកម្ទេចយានដ្រូនពុំមែនប្រើប្រាស់មីស៊ីលមានតម្លៃថ្លៃខ្លាំងដែលបាញ់ចេញពីយន្តហោះដែលមានតម្លៃថ្លៃខ្លាំងនោះទេ។ មន្ត្រីរូបនេះបាននិយាយថា រដ្ឋជាសមាជិកនឹងពិចារណាលើវិធីសាស្រ្តដូចជា ការត្រួតពិនិត្យរយៈកម្ពស់ទាបពីឧទ្ធម្ភាគចក្រ ការចាប់សញ្ញាសូរសំឡេង និងការប្រើប្រាស់ប្រភេទនៃក្រុមអគ្គិភ័យចល័តនៅលើដីដែលអ៊ុយក្រែនបានដាក់ពង្រាយ។

ជាមួយគ្នានេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki នៅទីក្រុងប៊ែឡាំងកាលពីថ្ងៃអង្គារ។ លោក Merz បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់កំពុងឈរយ៉ាងរឹងមាំនិងមិនងាករេនៅខាងភាគីប៉ូឡូញក្នុងការប្រឈមមុខទៅនឹងការគំរាមកំហែងបង្កឡើងដោយរុស្ស៊ី។ លោកបាននិយាយថា ប្រទេសរបស់លោកបានពង្រីកបេសកកម្មល្បាតតាមដែនអាកាសលើប្រទេសប៉ូឡូញ។

សម្ព័ន្ធយោធា NATO បានប្រកាសថា ប្រទេសចំនួនប្រាំបី រួមទាំងប្រទេសអាល្លឺម៉ង់ និងបារាំង នឹងដាក់ពង្រាយយន្តហោះនិងសមត្ថភាពផ្សេងទៀត ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសសមាជិកនៅអឺរ៉ុបខាងកើតដែលនៅជិតប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm