ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការអ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលត្រូវបានចោទពីបទចារកម្មសម្រាប់ការធ្វើការឱ្យទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល Mossad នៅថ្ងៃពុធនេះ។
បុរសនោះត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះ Babak Shahbazi ហើយត្រូវបានព្យួរកបន្ទាប់ពីដំណើរការនីតិវិធីតុលាការ។
របាយការណ៍បាននិយាយថា លោកត្រូវបានគេរកឃើញថាមានទោសពីបទចារកម្មនិងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអ៊ីស្រាអែល ដោយលក់ព័ត៌មានរសើបអំពីមជ្ឈមណ្ឌលទិន្នន័យអ៊ីរ៉ង់ទៅឱ្យទីភ្នាក់ងារចារកម្ម Mossad ជាថ្នូរនឹងប្រាក់និងសញ្ជាតិនៃប្រទេសទីបី។

យោងតាមសារព័ត៌មាន Mizan បានឲ្យដឹងថា លោក Shahbazi បានធ្វើការជាអ្នកជាប់កិច្ចសន្យាក្នុងការរៀបចំ និងដំឡើងឧបករណ៍ត្រជាក់ផ្នែកឧស្សាហកម្មជាមួយក្រុមហ៊ុនជាច្រើនដែលមានទំនាក់ទំនងជាមួយស្ថាប័នទូរគមនាគមន៍ យោធា និងសន្តិសុខ និងមជ្ឈមណ្ឌលនានារបស់ប្រទេសអ៊ីរ៉ង់ ។
