LA Clippers តាម​ពីក្រោយ ៣៥ពិន្ទុ​យកឈ្នះ Washington Wizards ក្រប​ខណ្ឌ​បាល់បោះ NBA

2022/01/27 10:15:00 pm        111

​បាល់បោះ៖ ​ក្រុម​ Los Angeles Clippers បានធ្វើការ​វាយបក​ពីក្រោយ ៣៥​ពិន្ទុ​រហូត​យក​ឈ្នះ Washington Wizards ១១៦-១១៥ នៃ​ការប្រកួត​បាល់បោះ​ក្របខណ្ឌ NBA សហរដ្ឋអាមេរិក​។ ​​នេះ​ជាការ​វាយបក​យកឈ្នះ​ក្នុង​គំលាត​ច្រើន​ពិន្ទុ​បំផុត​លំដាប់​លេខ ២ ក្នុង​ប្រវត្តិសាស្ត្រ​បាល់បោះ NBA​។​ ​គិត​ត្រឹម​វគ្គ​ទី១ Washington Wizards បាន​នាំមុខ​លើក Clippers ៦៦-៣១​។

​នៅសល់តែ ១០វិនាទី​ទៀត​ចប់​ការប្រកួត Wizards នាំមុខ ១១៥-១០៦ ពោលគឺ​គំលាត​សល់​ត្រឹម ៦ពិន្ទុ​តែ Luke Kennard បាន​បោះ​យក​បី​ពិន្ទុ​លើក​ទី១ និង​នៅសល់តែ ២វិនាទី​ទៀត​ចប់ Kennard ដដែល​ក៏បាន​បោះ​បាន​បី​ពិន្ទុម្តងទៀត​មានន័យថា​ ស្មើគ្នា ១១៥-១១៥ តែ Wizards ក៏មាន​កំហុស​មួយ​ផង​ដែរ​ដែល​ធ្វើឱ្យ Kennard ដដែល​ជា​អ្នក​បោះបាល់​ពិន័យ​បានសំរេច​យកឈ្នះ​ប្រផិតប្រផើយ ១១៦-១១៥ ឱ្យ Los Angeles Clippers​។​ ​Los Angeles Clippers បន្ត​ឈរ​លេខ ៩ ក្នុង​តារាង​ភាគ​ខាង​លិច​ប្រកួត​ឈ្នះ ២៤ ចាញ់ ២៥ ខណៈ Washington Wizards ឈរ​លេខ ១០ នៅ​ភាគ​ខាងកើត​ប្រកួត​ឈ្នះ ២៣ ចាញ់ ២៥​។ ​រំលឹកថា ​មានតែ Utah Jazz មួយ​ប៉ុណ្ណោះ​ដែល​កំណត់ត្រា​វាយបក​យក​ឈ្នះ​ច្រើន​ពិន្ទុ​បំផុត​ដល់​ទៅ ៣៦ពិន្ទុ​រហូត​យកឈ្នះ Denver Nuggets កាលពី​ឆ្នាំ១៩៩៦​។

​​ងាក​មក​លទ្ធផល​ផ្សេងទៀត Los Angeles Lakers បាន​យកឈ្នះ Brooklyn Nets ១០៦-៩៦ ដោយ LeBron James ម្នាក់ឯង​បោះ​បាន ៣៣ពិន្ទុ​។ ​សំរាប់ Brooklyn Nets មិនមាន​វត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​ដូចជា Kevin Durant ដែលមាន​របួស ​និង Kyle Irving ពី​ព្រោះ​មិនបាន​ចាក់​វ៉ាក់សាំង​។ ​ចំណែកឯ Philadelphia យកឈ្នះ New Orleans Pelicans ១១៧-១០៧ និង Boston Celtics យកឈ្នះ Sacramento Kings ១២៨-៧៥៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm