ប្រជាពលរដ្ឋស្រុកប្រាសាទសំបូរ ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាស្ពានជូនពួកគាត់

2025/09/18 12:09:15 am        150

កំពង់ធំ ៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបង្ហាញនូវការសប្បាយរីករាយជាអនេក និងថ្លែងនូវការដឹងគុណ ចំពោះការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានជំរុញអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជាពិសេសការស្ថាបនាស្ពាន ដែលជាសមិទ្ធផលថ្មី នៅក្នុងមូលដ្ឋានរបស់ពួគគាត់។

​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារសាងសង់ស្ពានបេឡេតិ៍ កម្រាលដែកសាំសាំ ចំនួន ១ កន្លែង ប្រវែង ៣៦ ម៉ែត្រ ទទឹង ៤,២ ម៉ែត្រ និងសំណង់ផ្សេងៗទៀត ស្ថិតនៅភូមិជាំបឹង ឃុំស្រើង ឆ្លងទៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, ក្នុងនោះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលថ្មីមួយនេះនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ លើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននេះ តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។

ជុំវិញគម្រោងស្ពានខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនា- សម្ព័ន្ធនានានៅតាមមូលដ្ឋានដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង និងការស្ថាបនាស្ពានជាដើម ដែល ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅតាមសហគមន៍ មានផ្លូវ និង ស្ពាន ដោបានកំពុងបង្កើតបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជុំវិញការស្ថាបនា ស្តារ និងថែទាំផ្លូវ និងស្ពាននៅតាមជនបទនេះ រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើនរួចមកហើយ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយប្រកបដោយ ភាពវ៉ៃឆ្លាត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដោយសម្តេចទាំងទ្វេ មានចក្ខុវិស័យច្បាស់លាស់ ក្នុងនោះក្រៅពីការរក្សាសន្តិភាព ស្ថិរភាពសង្គម គឺការជំរុញអភិវឌ្ឍដោយធ្វើឱ្យប្រទេសជាតិរីកចម្រើនលើ គ្រប់វិស័យ។ ចំពោះការស្ថាបនាស្ពានខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទផងដែរ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា សម្រេចបានសមិទ្ធផលល្អប្រសើរ, ព្រោះការស្ថាបនាស្ពាននៅក្នុងតំបន់នេះ ពិតជា មានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ មានស្ពានធ្វើដំណើរ កាត់បន្ថយពេលវេលា និងការជួបនូវ ឧបទ្ទវហេតុផ្សេងៗ ជាពិសេសនៅក្នុងរដូវវស្សានេះជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        117
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm