ភ្នំពេញ៖ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិតិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានដឹកនាំគណៈប្រតិភូ គ.ជ.គ.ម. ចូលរួមការដាក់តាំងពិពណ៌ផលិតផលចម្រុះរួមមាន សម្ភារសង្រ្គោះ ឧបករណ៍ដែលបំពាក់បច្ចេកវិទ្យា AI សម្រាប់ការងារគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។
ពិធីតាំងពិពរណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ខេនតិច ដែលមានការចូលរួមពីតំណាងមកពីប្រទេសអាស៊ាន, ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ព្រមទាំងនាយក និងនាយករងក្រុមហ៊ុនអាជីវកម្មធំៗ ប្រមាណជាង១០០ នាក់។









