ឯកឧត្ដម លី ធុជ៖ កម្ពុជានឹងបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអូស្ដ្រាលី

2022/01/27 10:37:06 pm        565

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីការប្ដេជ្ញាចិត្តជាថ្មីដ៏មុតមាំ របស់ម្ពុជា ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទៅពេលអនាគត។

ក្នុងទិវាជាតិអូស្ត្រាលី រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី កាលពីយប់ថ្ងៃទី២៦ ខែមករានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា​រវាងប្រទេសទាំងពីរ ដែលនាំមកនូវផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់ប្រជាជាតិទាំងពីរនិងតំបន់។

ឯកឧត្ដម បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយរដ្ឋសមាជិកអាស៊ាន ​និងអូស្ត្រាលី ក្នុងការពង្រឹងភាព​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងអាស៊ាន​ និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងកាន់​តែ​ទូលំទូលាយ​ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ​ក៏ដូចជាថែរក្សាសន្តិភាព​ សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

ឯកឧត្តម បានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ​រវាងប្រទេសទាំងពីរ ​ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៥២ និងបានរំលឹកអំពីការ​តស៊ូ​មតិដ៏មោះមុតរបស់អូស្ត្រាលី​ សម្រាប់ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជា នៅ​ចុង​ទសវត្សរ៍៨០ ​និងដើមទសវត្សរ៍៩០ រួមទាំងការដើរតួនាទីនាំមុខក្នុងអំឡុង​ពេលបេសកកម្ម​របស់​អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។

ចាប់តាំងពីពេលនោះមក អូស្ត្រាលី បានបន្តផ្តល់ជំនួយ​សប្បុរសធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់​ការ​អភិវឌ្ឍលើវិស័យផ្សេងៗដូចជា ការអប់រំ សុខាភិបាល អភិបាលកិច្ច ​ហេដ្ឋារចនាសម្ព័ន្ធ ​និងកសិកម្ម ដែលជាការរួមចំណែកដល់ការគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​របស់​កម្ពុជា។

ឯកឧត្ដម ក៏បានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ​ប្រទេសអូស្ត្រាលី បានផ្តល់​ជំនួយ​ប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសន្តិសុខ សុខភាព ​ការការពារសង្គម ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការស្តារសេដ្ឋកិច្ចឡើងវិញ។

អូស្ត្រាលី បានជួយបង្កើតផែនការឆ្លើយ​តបនឹងកូវីដ-១៩នៅកម្ពុជា ​ឆ្នាំ២០២០-២០២២​ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានផ្តល់វ៉ាក់សាំង Pfizer-BioNTech ចំនួន២.៣៥លានដូស។

សម្រាប់វិស័យសកម្មភាពមីន អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលបានបរិច្ចាគថវិកា​ប្រមាណ​ជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដែលទឹកចិត្តសប្បុរសរបស់​រដ្ឋា​ភិបាល និងប្រជាជនអូស្ត្រាលី​ រួមជាមួយនឹងម្ចាស់ជំនួយផ្សេងទៀត បានចូលរួមជួយ​សង្រ្គោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ជាច្រើន ​កាត់​បន្ថយចំនួនពិការភាព ​និងកាត់បន្ថយ​ផ្ទៃដីមាន​ការ​គំរាមកំហែង​ដោយសារមីន៕ អត្ថបទ៖ បាន សុខរិទ្ធ 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm