អ៊ីស្រាអែលបើកផ្លូវថ្មីចេញពីក្រុងហ្កាហ្សារយៈពេល ៤៨ម៉ោង ខណៈរថក្រោះរុលទៅមុខ

2025/09/17 08:10:20 pm        69

យោធាអ៊ីស្រាអែល នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួនកំពុងបើកផ្លូវបន្ថែម សម្រាប់រយៈពេល ៤៨ម៉ោង ដែលប្រជាជនប៉ាឡេស្ទីនអាចប្រើប្រាស់ ដើម្បីចាកចេញពីទីក្រុងហ្កាហ្សា ខណៈដែលខ្លួនបានបង្កើនកិច្ចប្រឹងប្រែងធ្វើឲ្យទីក្រុងនេះគ្មានជនស៊ីវិល និងប្រឈមជាមួយយុទ្ធជនរបស់ក្រុមហាម៉ាសរាប់ពាន់នាក់។

មនុស្សរាប់សែននាក់កំពុងជ្រកកោននៅក្នុងទីក្រុង ហើយជាច្រើននាក់មានការស្ទាក់ស្ទើរក្នុងការធ្វើតាមបញ្ជារបស់អ៊ីស្រាអែល ដើម្បីផ្លាស់ទៅភាគខាងត្បូង ដោយសារតែគ្រោះថ្នាក់នៅតាមផ្លូវ ស្ថានភាពអាក្រក់ធ្ងន់ធ្ងរ កង្វះអាហារ នៅតំបន់ភាគខាងត្បូង និងការភ័យខ្លាច ដែលថា ត្រូវបម្លាស់ទីលំនៅអចិន្ត្រៃយ៍។

អាជ្ញាធរសុខាភិបាល ក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃទី១៧ ខែកញ្ញានេះ អំឡុងការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែល ក្នុងនោះមានរួមទាំង ១៩នាក់នៅក្នុងទីក្រុងហ្កាហ្សាផងដែរ។

មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីការបើកការវាយលុកផ្លូវគោក ដើម្បីដណ្តើមគ្រប់គ្រងចំណុចកណ្តាលទីក្រុងសំខាន់របស់តំបន់ហ្កាហ្សា រថក្រោះបានរំកិលបន្តិចឆ្ពោះទៅកាន់តំបន់ភាគកណ្តាល និងខាងលិចរបស់ទីក្រុងនេះពីទិសដៅចំនួន ៣ ប៉ុន្តែមិនមានការរុលទៅមុខជាដុំកំភួនណាមួយត្រូវបានរាយការណ៍នោះឡើយ។

មន្ត្រីអ៊ីស្រាអែលម្នាក់ បានបង្ហើបឲ្យដឹងថា ប្រតិបត្តិការយោធានេះ គឺផ្តោតលើការនាំជនស៊ីវិលទៅភាគខាងត្បូង ហើយការប្រយុទ្ធនឹងមានកាន់តែខ្លាំងក្លាឡើង ក្នុងអំឡុងខែតុលា និងខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am