អង្គការគ្រូពេទ្យគ្មានព្រំដែន ខឹងសម្បារ បន្ទាប់ពីបុគ្គលិកនៅហ្កាហ្សា បានស្លាប់ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល

2025/09/18 03:47:55 pm        85

អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយកាលពីថ្ងៃពុធ (១៧ កញ្ញា) ថា ខ្លួនមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងការស្លាប់របស់គិលានុបដ្ឋាកម្នាក់របស់ខ្លួន កាលពីថ្ងៃអង្គារ ដោយសារតែរបួសពីគ្រាប់ផ្លោងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជិតជម្រកតង់ដែលបុគ្គលិក MSF រូបនេះស្នាក់នៅកាលពី ៥ថ្ងៃមុននោះ។

គិលានុបដ្ឋាកនោះឈ្មោះ Hussein Alnajjar គឺជាឪពុកមានកូន ៣នាក់ ដែលធ្វើការនៅគ្លីនិកវេជ្ជសាស្ត្ររបស់អង្គការអន្តរជាតិ MSF នៅក្រុង Deir al Balah និងក្រុង Khan Younis របស់ដែនដីហ្កាហ្សាស្រ្ទីប តាំងពីខែមករា ឆ្នាំមុនមក។ ប្អូនថ្លៃ និងក្មួយប្រុសរបស់បុរសរូបនេះ ក៏បានរងរបួសក្នុងការវាយប្រហារតាមអាកាសដូចគ្នាដែរ។

គិលានុបដ្ឋាករូបនេះគឺជាបុគ្គលិកទី១៣ហើយរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន ដែលត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមមក។ អង្គការនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "MSF ខឹងសម្បារខ្លាំងណាស់ដែលអំពើហិង្សាយោធា នៅតែបន្តសម្លាប់បុគ្គលិកប៉ាឡេស្ទីនរបស់អង្គការវេជ្ជសាស្រ្តសម្បុរសធម៌មួយនេះ" ។

យោងតាមទិន្នន័យចុងក្រោយរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌OCHA បានឱ្យដឹងថា បុគ្គលិកជំនួយយ៉ាងតិច ៥៤០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយលុករយៈពេលជិត ២ឆ្នាំរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ គួររម្លឹកថា សង្រ្គាមហ្កាហ្សា ត្រូវបានបញ្ឆេះឡើងដោយសារតែការវាយប្រហារឆ្លងព្រំដែនពីក្រុមយុទ្ធជនដឹកនាំដោយហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        5
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        45
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm