កម្ពុជាសម្តែងការព្រួយបារម្ភចំពោះសកម្មភាពគឃ្លើនរបស់ថៃ ហើយអំពាវនាវឲ្យអន្តរជាតិ និង​អាស៊ាន​ជួយ

2025/09/18 04:36:14 pm        336

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​ទៅ​លើ​ប្រជាជន​ស្លូតត្រង់កម្ពុជា ហើយបានបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជា​ពិសេស​អាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និង​គាំទ្រ​ដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅទប់ស្កាត់ការកើន​ឡើង​នៃ​ភាព​តាន​តឹងប​ន្ថែម​ទៀត​រវាង​កម្ពុជា និងថៃ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នា​ល្ងាច​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា ទាហានថៃ​ដែល​ប្រដាប់​ដោយ​ខែលកា​រពារ​ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង​គ្រាប់​កាំ​ភ្លើង​ជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ត្រចៀក​របស់​ប្រជា​ពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈ​សកម្មភាព​ទាំង​នេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះ​សង្ឃ​ផង​ដែរ​ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែល​កំពុង​ការ​ពារ​ផ្ទះ​សម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធីនោះ។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុក«សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួ​ម​ជា​មួយនឹងការភ្ជង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើ​អធិប​តេយ្យ​ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើ​គោលកា​រណ៍​ជា​មូល​ដ្ឋាន​នៃ​ច្បាប់​អន្ត​រ​ជាតិ​ និងបទដ្ឋានមនុស្សធម៌»។

ក្រសួងការបរទេសកម្ពុជា បានលើកឡើងទៀតថា«ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និង​កំពុង​រស់​នៅ​ដោយ​សន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬ​អំពើ​ហិង្សា​ ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មិនត្រឹម​តែ​ប៉ះពា​ល់​ដល់បទឈប់បាញ់ដ៏ផុយស្រួយនៅតាមបណ្ដោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ធ្វើ​ឱ្យ​អន្ត​រាយ​យ៉ាង​ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលទាំងពីរ ក្នុងការ​ដោះ​ស្រាយ​វិវាទ​តាម​រយៈ​កិច្ច​សន្ទនាដោយសន្តិវិធី និងយន្តការចរចានានាផងដែរ» ។

យ៉ាងណាក៏ដោយកម្ពុជា ទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អរិភាព​បែប​នេះ ​អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់​ខ្លួន​គោរព​យ៉ាង​ពេញ​លេញ​នូវ​អធិប​តេយ្យ ​សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះកម្ពុជា សូម​អំពាវ​នាវ​បន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យ​យក​ចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅ​ទប់​ស្កាត់​ការកើនឡើងនៃភាពតានតឹង បន្ថែមទៀត។ តាមរយៈសេចក្តីថ្លែងការខាងលើនេះ កម្ពុជា​ក៏​បាន​ប្រកាសជាថ្មីម្តងទៀតផងដែរថា ខ្លួននៅតែប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ការប្តេ​ជ្ញា​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើ​គោល​ការណ៍​នៃ​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ ច្បាប់អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ានជាដើម​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm