រតនគិរី ត្រៀម​តំបន់​ទេសចរណ៍​ជាង ៣០​កន្លែង សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

2022/01/27 04:34:37 pm        725

​ភ្នំពេញ​៖ មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​ត្រៀម​នូវ​តំបន់​ទេសចរណ៍​ប្រមាណ ៣០​កន្លែង ដើម្បី​ទទួលភ្ញៀវ​ជាតិ និង​បរទេស ទៅលេង​កម្សាន្ត​ខេត្តរតនគិរី នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​នាពេលខាងមុខ​នេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​សង្កាត់ និង​ទិសដៅ​បន្ត​ខេត្តរតនគិរី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ នាទី​ស្ដីការគណៈរដ្ឋមន្ត្រី លោក ង៉ែត វិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លើកឡើងថា ខេត្តរតនគិរី នៅ​ឆ្នាំ​២០២១​កន្លងទៅទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ១២​ម៉ឺន​នាក់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​មានការ​ថយចុះ​ច្រើន​នៃ​ភ្ញៀវ​ទេសចរណ៍ ខណៈ​នៅ​ឆ្នាំ​២០១៩ មាន​ភ្ញៀវ​ទៅលេង​នៅ​រតនគិរី រហូតដល់​ជាង ២០​ម៉ឺន​នាក់​។​

​លោក​បន្តថា បច្ចុប្បន្ន​ខេត្តរតនគិរី បាន​ពង្រីក​តំបន់​ទេសចរណ៍​ពី​ជាង​ ១៤​កន្លែង កើន​ដល់​៣០​កន្លែង ដែល​មាន​ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ជាដើម ហើយ​អាជ្ញាធរខេត្ត​ ក៏​មានការ​ចង​ក្រង​ជា​សហគមន៍​ទេសចរណ៍ រួមទាំង​ទីតាំង​សេវា​កម្សាន្ត នាពេល​រាត្រី​ជាច្រើន​កន្លែង​ទៀត ។​

ក្នុង​ឱកាស​នោះ ​ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្តរតនគិរី មានប្រសាសន៍ថា ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន អាជ្ញាធរខេត្ត​កំពុង​រៀបចំ​តំបន់​ទេសចរណ៍​កាចា​ញ រួម​ទាំង​ក្រុង​បា​លុង រួម​ទាំង​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត ឲ្យ​កាន់​តែ​មាន​សោភ័ណភាព ខណៈ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក៏​កំពុង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​

គួរ​បញ្ជាក់​ថា ខេត្តរតនគិរី​មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ជាច្រើន​កន្លែង ដូចជា​ស្រះ​យក្ស​ឡោម បឹង​កាចាញ ផ្ទះ​ជនជាតិដើម​ភាគតិច រួម​ទាំង​កន្លែង​ជាច្រើន​ទៀត ដោយ​អាជ្ញាធរ​ខេត្ត មាន​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ទៅលេង​កម្សាន្ត​ក្នុង​ខេត្ត​ភូមិភាគ​ឦ​សាន្ត​មួយ​នេះ កើន​ដល់​ជាង ៣០​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ៕​ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        21
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm