ក្រុមអាជ្ញាធរបាននិយាយថា មន្ត្រីនគរបាលបីនាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងការបាញ់ប្រហារនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ខណៈកំពុងតាមដានលើការស៊ើបអង្កេត "ពាក់ព័ន្ធក្នុងស្រុក" ។

ស្នងការនគរបាលរដ្ឋ Pennsylvania លោកវរសេនីយ៍ឯក Christopher Paris បាននិយាយថា ខ្មាន់កាំភ្លើងត្រូវបាននគរបាលបាញ់សម្លាប់។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីម៉ោង ១៤:០០នាទីម៉ោងក្នុងស្រុក។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីមន្ត្រីនគរបាលម្នាក់ត្រូវបានជញ្ជូនឡើងឧទ្ធម្ភាគចក្រពេទ្យ។
ការបាញ់ប្រហារបានបង្ខំឱ្យសាលារៀនក្បែរនោះនៅសង្កាត់ Spring Grove រដ្ឋ Pennsylvania ជាទីប្រជុំជនតូចមួយដែលមានមនុស្សប្រហែល ២,៥០០ នាក់រស់នៅ។ អាជ្ញាធរសង្កាត់នោះ បាននិយាយថា សាលាមិនមានការប៉ះពាល់នោះទេ។
មន្ត្រីបាននិយាយថា មិនមានការគំរាមកំហែងសកម្មចំពោះសាធារណជនទេ។
ការបាញ់ប្រហារនេះបានកើតឡើងនៅតំបន់ជនបទនៃស្រុក York ក្នុងសង្កាត់ North Codorus ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Philadelphia ។

ក្រុមអាជ្ញាធរបាននិយាយថា មន្ត្រីបាននៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេត។ស្នងការនគរបាលខាងលើបាននិយាយថា នគរបាលមិនបានចែករំលែកព័ត៌មានលម្អិតច្រើនទេ ដោយសារការស៊ើបអង្កេតកំពុងបន្ត៕