ធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ ជាលើកដំបូងក្នុងឆ្នាំ២០២៥នេះ

2025/09/18 06:15:04 pm        86

ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ដែលរំពឹងទុកជាយូរ កាលពីថ្ងៃពុធ (១៧ កញ្ញា) ដែលជាជំហានមួយបង្ហាញថា ក្ដីបារម្ភនៃការធ្លាក់ចុះក្នុងទីផ្សារការងារ ឥឡូវនេះកើនឡើងលើសកង្វល់អតិផរណា។

នេះជាការបន្ថយអត្រាការប្រាក់លើកដំបូងហើយរបស់ធនាគារកណ្ដាលអាមេរិក ក្នុងឆ្នាំ២០២៥។ អ្នកបង្កើតគោលនយោបាយបានសម្រេចបន្ទាបការប្រាក់ ១ភាគ៤ ឬ ០,២៥% ទៅនឹងអត្រាគោល ៤,៥% របស់ធនាគារកណ្តាលស្របតាមការរំពឹងទុក ដោយឥឡូវនេះ អត្រាថ្មីត្រូវបានកំណត់នៅចន្លោះ ៤% ទៅ ៤,២៥%។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធបន្ទាប់ពីប្រកាសអត្រាការប្រាក់ថ្មីរួច ប្រធានធនាគារកណ្ដាល លោក Jerome Powell និយាយថា "ទីផ្សារការងារពិតជាត្រជាក់ស្រេប"។

ទីផ្សារការងារអាមេរិក ហាក់ដូចជាថយចុះខ្លាំងដែលជាហានិភ័យសម្រាប់សេដ្ឋកិច្ច។ របាយការណ៍ការងាររបស់ខែសីហា បង្ហាញថា ការងារត្រឹមតែ ២២.០០០មុខតំណែង ត្រូវបានបន្ថែម ពោលគឺទាបខ្លាំងជាងការរំពឹងទុករបស់សេដ្ឋវិទូ។ របាយការណ៍នោះក៏បង្ហាញថាពលរដ្ឋអាមេរិក បាត់បង់ការងារជាច្រើនក្នុងខែមិថុនា ដោយរហូតមកដល់ពេលនេះ សេដ្ឋកិច្ចបានបន្ថែមការងារចំនួន ៥៩៨.០០០មុខតំណែងប៉ុណ្ណោះ ធៀបនឹង ១,៤លានការងារ សម្រាប់ពេល ៨ខែដំបូងនៃឆ្នាំ២០២៤។

រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានដាក់សម្ពាធដែលមិនធ្លាប់មានពីមុនមកលើលោក Powell ឱ្យបន្ថយអត្រាការប្រាក់ជាយូរមកហើយ ប៉ុន្តែលោក Powell និងធនាគារកណ្ដាលទាំងមូលបានតតាំងនឹងសម្ពាធរបស់លោក Trump ដោយនិយាយថា ទាំងភាពអត់ការងារធ្វើ និងអតិផរណានៅកម្រិតអាក្រក់ខ្លាំង មានន័យថា គេត្រូវតែប្រុងប្រយ័ត្នរឿងអត្រាការប្រាក់ មិនឱ្យឡើងកម្ដៅសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm