សារព័ត៌មាន Financial Times (FT) បានរាយការណ៍កាលពីថ្ងៃពុធ១៧កញ្ញាថា ទីក្រុងព្រុចសែលកំពុងរៀបចំផែនការដើម្បីបញ្ជូនទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកចូលទៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈប្រព័ន្ធថ្មីនៃ "ប្រាក់កម្ចីគ្មានការប្រាក់" ដែលមានតម្លៃរហូតដល់ ១៨០ ពាន់លានដុល្លារ។

ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន FT ថា គណៈកម្មការអឺរ៉ុបកំពុងរិះរកវិធីប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម ដោយមិនបានរឹបអូសយកជាផ្លូវការ។ជម្រើសមួយពាក់ព័ន្ធនឹងការប្រើប្រាស់សមតុល្យសាច់ប្រាក់របស់រុស្ស៊ីដែលធ្វើឡើងនៅ ស្ថាប័នបញ្ញើរមូលបត្រកណ្ដាលអន្តរជាតិអឺរ៉ុប (Euroclear) ជាកន្លែងតម្កល់មូលបត្រកណ្ដាលដែលមានមូលដ្ឋាននៅបែលហ្ស៊ិក ដើម្បីទិញមូលបត្របំណុលសហភាពអឺរ៉ុបដែលមិនមានការប្រាក់។ ថវិការដែលប្រមូលបាននឹងត្រូវផ្ទេរទៅប្រទេសអ៊ុយក្រែន។
ទ្រព្យសកម្មរុស្ស៊ីប្រហែល ១៧០ ពាន់លានដុល្លារនៃទ្រព្យសកម្មមានទំហំទឹកប្រាក់១៩៤ ពាន់លានដុល្លារនៅបញ្ញើរមូលបត្រកណ្ដាលអន្តរជាតិរបស់អឺរ៉ុប បានចូលដល់អាយុកាលប្រើប្រាស់ហើយ និងក្លាយជាសាច់ប្រាក់។ ជម្រើសទីពីរដែលកំពុងត្រូវបានពិចារណានឹងប្រើប្រាស់មធ្យោបាយដែលមានគោលបំណងពិសេសដើម្បីគ្រប់គ្រងការផ្តល់មូលនិធិ ដែលអាចអនុញ្ញាតឱ្យប្រទេសមិនមែនសហភាពអឺរ៉ុបចូលរួម។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសម្តែងការគាំទ្រចំពោះគំនិតនេះ ដោយកត់សម្គាល់ថា ការសងសំណងនឹងត្រូវបានទាមទារ ប្រសិនបើរុស្ស៊ីយល់ព្រមផ្តល់សំណងដល់អ៊ុយក្រែនសម្រាប់ការខូចខាតដោយសារសង្គ្រាម។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ហានិភ័យនឹងរ៉ាប់រងជាសមូហភាព ដោយនិយាយអំពីការព្រួយបារម្ភនៅក្នុងប្រទេសបែលហ្ស៊ិកអំពីទំនួលខុសត្រូវដែលអាចកើតមាន ប្រសិនបើរុស្ស៊ីចាត់វិធានការផ្លូវច្បាប់៕

