ឯកឧត្តម ហ៊ុន ម៉ាណែត លើក​ទឹកចិត្តសិស្សឱ្យប្រឹងប្រែងរៀនសូត្រ ​ដើម្បីយកចំណេះ​ដឹង​ជួយ​កសាង​អភិវឌ្ឍន៍​ប្រទេស

2022/01/27 11:28:22 pm        1.1 K

កំពង់ចាម៖ ឯកឧត្ដម ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តសិស្សឱ្យខិតខំប្រែងរៀនសូត្រ ដើម្បីទៅពេលអនាគត ប្រើប្រាស់ចំណេះវិជ្ជាជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព។

ក្នុងពិធីសម្ពោធអគាសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានលើកឡើងថា ខណៈប្រទេសជាតិ ​មានសុខសន្តិភាព​ និងការអភិវឌ្ឍរីកចម្រើនជាហូរហែ ជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី​ប្រើ​ប្រាស់​នៅពេលអនាគត​ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន។

ឯកឧត្ដម ​បានអំពាវនាវដល់យុវវជនឱ្យចូលរួមបន្តថែរក្សាសន្តិភាព ​ដែលមានពេលនេះជារៀងរហូត ដើម្បីជាឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ។

អគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានកសាងឡើងដោយសប្បុរសជន​អតីត​សិស្សវិទ្យាល័យនេះ ក្រោមគំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួល​ដល់​ការសិក្សារៀនសូត្ររបស់សិស្ស​ឲ្យ​បានគ្រប់គ្រាន់ ​ដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះ។

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ​បានសម្តែងភាពសប្បាយរីករាយ នៅ​ពេលឃើញការអភិវឌ្ឍរីកចម្រើននៅក្នុងវិទ្យាល័យ ។

ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងថា ​ទង្វើដែលសប្បុរសជនជាអតីតសិស្សវិទ្យាល័យ​ ហ៊ុន សែន ព្រៃទទឹង ​បានធ្វើនៅពេលនេះ​ គឺជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ។

លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា អគាសិក្សាថ្មី បណ្ណាល័យថ្មី ​នឹងមានសៀវភៅជាច្រើន ដើម្បីទុកជា​ឃ្លាំង​ក្រេបយកចំណេះដឹង៕អត្ថបទ៖ ថុង សីហា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm