សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ស្នើបារាំងជំរុញឱ្យភាគីថៃមានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនឹងវិលមករកប្រក្រតីភាពឡើងវិញ

2025/09/18 07:34:14 pm        212

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ប្រទេសបារាំងជួយជំរុញឱ្យភាគីថៃ មានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនឹងវិលមករកប្រក្រតីភាពឡើងវិញពាក់ព័ន្ធនឹងវិវាទព្រំដែនប្រទេសទាំងពីរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ នឹងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ដែលមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ សម្តេចបានលើកឡើងថា ការអញ្ជើញមកកាន់ប្រទេសកម្ពុជាឆាប់រហ័សរបស់ឯកឧត្តម ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មី ក្រោយពីឯកឧត្តមឯកអគ្គរដ្ឋទូតចាស់បានចប់បេសកកម្ម គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការផ្តល់តម្លៃរបស់បារាំង ចំពោះទំនាក់ទំនងរវាងកម្ពុជា នឹងបារាំង ហើយសម្តេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត ។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានសម្តែងនូវក្តីអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម នឹងសហការី បានជួបសម្តែងការគួរសមក្នុងឱកាសនេះ ហើយឯកឧត្តម ក៏បានបង្ហាញក្តីរីករាយ ដែលឃើញទំនាក់ទំនងរវាងកម្ពុជា នឹងបារាំង មានភាពល្អប្រសើរ នឹងភាពរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម RICHARD ក៏បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួនរបស់ឯកឧត្តម ក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់លោកប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីពេញចិត្តហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា នឹងបារាំង ដោយសម្តេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន នឹងការវិវត្តជាបន្តបន្ទាប់ ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានរំលេចអំពីការដឹងគុណរបស់កម្ពុជា ចំពោះការជួយជ្រោមជ្រែងរបស់បារាំង នាពេលកន្លងមក ក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការជួយដល់វិស័យកៅស៊ូដំបូងគេ ការជួយដល់វិស័យទឹកស្អាតជាដើម ព្រមទាំងការបណ្តុះបណ្តាលនៅធនធានមនុស្សកម្ពុជា ផងដែរ ។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានរំលេចឱ្យភាគីទាំងពីរ បារាំងនឹងកម្ពុជាត្រូវធ្វើការងារបន្ថែមទៀតក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនជាងពេលបច្ចុប្បន្ន ដោយសម្តេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ។

ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជានឹងថៃសម្តេចតេជោ បានប្រាប់ទៅឯកឧត្តមឯកអគ្គរដ្ឋទូត ដោយស្នើឱ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជានឹងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ ដោយសម្តេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា បទឈប់បាញ់នេះនៅតែមានភាពផុយស្រួយហើយអ្វីដែលកម្ពុជាចង់ឃើញចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនឹងវិលមករកប្រក្រតីភាពឡើងវិញ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ក៏បានជម្រាបជូនសម្តេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជា បារាំង ឯកឧត្តម ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm