អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា ចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការ អនុវត្តការងារ​បោស​សម្អាតមីន ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីត្រៀម​ប្រកាសភូមិ​មួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន

2025/09/18 02:07:49 pm        64

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃ ទី ១៨ ខែកញ្ញា ឆ្នាំ​២០២៥ នេះស្ថិតនៅទីស្នាក់ ការអាជ្ញាធរមីន បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការ បោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាម រយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects” រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើក ឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺជាសក្ខីភាពជាក់ស្តែងមួយបន្ថែមទៀតដ៏រស់រវើកនៃទំនាក់ទំនងល្អជាប្រពៃណីជាប្រវត្តិសាស្រ្ត និងមិត្តភាពយូរអង្វែងរវាងរដ្ឋាភិ បាលនិងប្រជាជនឥណ្ឌា-កម្ពុជា ដែលបានឆ្លង កាត់រាប់សហស្សវត្សរ៍ និងបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ឯកឧត្តមបន្តទៀតថា ការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាក្នុងវិស័យសកម្ម ភាពមីន ទាំងការបោសសម្អាតមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន គឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងរឹងមាំ និងតែងតែជួយគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ក្នុងការរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

ឯកឧត្តម លី ធុជ គូសបញ្ជាក់ទៀតថា ការគាំទ្រដ៏សប្បុរសរបស់ឥណ្ឌា មិនត្រឹមតែជាការបោសសម្អាតមីនប៉ុណ្ណោះទេ វាជាការឈូសឆាយផ្លូវទៅកាន់ការស្តារឡើងវិញនូវភាពថ្លៃថ្នូររបស់សហគមន៍ និងការពង្រីកសក្តានុពលគ្មានដែនកំណត់របស់កម្ពុជា ចាប់តាំងពីខេត្ត កោះកុង ដល់ខេត្តពោធិ៍សាត់ ចាប់ពីការ ប្រកាសភូមិគ្មានមីន រហូតដល់គំនិតផ្តួច ផ្តើម "ឥណ្ឌាដើម្បីមនុស្សជាតិ" ក្នុងការផ្តល់អវ:យវៈសិប្បនិមិត្តដល់ជនរងគ្រោះ។

តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ ឯកឧត្តម Vanlalvawna Bawitlung និងសហការី ដែលបានចូលរួមបន្តពង្រីកចំណងមិត្តភាពរវាងប្រជាជាតិទាំង ពីរ និងលះបង់ឥតឈប់ឈរជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការដោះស្រាយនូវមរតកសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាម រយៈការអនុវត្តគម្រោងផ្តល់ផលរហ័ស របស់រដ្ឋាភិបាលឥណ្ឌា។

ជាមួយគ្នានោះផងដែរ ឯកឧត្តម Vanlal vawna Bawitlung បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ដែលត្រូវបានកសាងឡើងដោយទំនុក ចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា។ នេះជាការអនុវត្តគម្រោងបោស សម្អាតមីនលើកទីបី ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រវាងស្ថានទូត និងអាជ្ញាធរមីន ហើយផ្ទៃដីចំនួន ២០ហិកតា នឹងត្រូវបានរំដោះចេញពីគ្រាប់មីន និងមានអ្នកទទួលផលប្រមាណជា ១.០០០ នាក់ នៅភូមិព្រៃអណ្តូង ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវប្រកាសជាភូមិគ្មានមីន ដែលអាចរួម ចំណែកផ្តល់ឱកាសជាច្រើនទៀតសម្រាប់អនាគតកាន់តែប្រសើរ និងសុវត្ថិភាព។

 ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃថា ការ បោសសម្អាតមីន ពិតជាបានស្តារឡើងវិញនូវទំនុកចិត្ត និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ដែលរស់នៅជុំវិញតំបន់រងផលប៉ះពាល់ទាំងនោះ។ វាក៏អាចឱ្យពួកគាត់បន្តសកម្មភាពសេដ្ឋកិច្ច និងផ្តល់សិទ្ធិអំណាចឱ្យពួកគាត់ សម្រេចបាននូវអនាគតដ៏ត្រចះ ត្រចង់។ ជាមួយនឹងគម្រោងនេះ នឹងអាចឱ្យកម្ពុជាខិតទៅជិតការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០៣០៕


អត្ថបទដែលទាក់ទង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់​អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន
2025/09/18 03:13:25 pm        1
កម្ពុជាចូលរួម "អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍" នៅចិន
2025/09/18 02:58:14 pm        1
លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងគ្រួសារនិវត្តន៍ជន កាកបាទ​ក្រហម​កម្ពុជាដែលបានទទួលមរណភាព
2025/09/18 02:23:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូដកម្មមួយថ្ងៃ នៅបារាំង ផ្ដល់បញ្ហាប្រឈមដល់ផែនការថវិការបស់នាយករដ្ឋមន្ត្រីថ្មី

2025/09/18 03:31:05 pm
​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អំពាវនាវកុំប្រើ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់​អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន
2025/09/18 03:13:25 pm
​កម្ដៅកាន់តែខ្លាំងក្លាឡើង បានប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចរបស់បង់ក្លាដែស
2025/09/18 03:02:39 pm
​ជប៉ុន គ្រោងពិចារណាឱ្យបេក្ខភាពកូរ៉េខាងជើង ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦
2025/09/18 02:58:18 pm
​កម្ពុជាចូលរួម "អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍" នៅចិន
2025/09/18 02:58:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/18 02:44:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/18 06:39:46 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am