ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ អ៊ុតតារ៉ាខាន់(Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌាកាលពីយប់ថ្ងៃពុធ ទី១៧ ខែកញ្ញា បានបង្កឲ្យលំនៅឋានជាច្រើនខ្នងត្រូវបានកប់នៅក្រោមកម្ទេចកម្ទី និងបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់បាត់ខ្លួន។

រដ្ឋ Uttarakhand ងាយនឹងទទួលរងគ្រោះទឹកជំនន់និងបំណាក់ដី ដែលអ្នកជំនាញមួយចំនួនបានបន្ទោសលើបម្រែបម្រួលអាកាសធាតុ។
«ភូមិចំនួនពីរត្រូវបានរងផលប៉ះពាល់ខ្លាំង មានភូមិ Kuntri Langafali ដែលនៅទីនោះមនុស្ស៨នាក់បានបាត់ខ្លួន ហើយភូមិDhurma មនុស្ស២នាក់ក៏កំពុងបាត់ខ្លួនផងដែរ។
ក្រុមជួយសង្គ្រោះ និងក្រុមផ្តល់ជំនួយបន្ទាន់បានទៅដល់ទីតាំងទាំងនោះភ្លាមៗក្រោយឧបទ្ទវហេតុកើតឡើង ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តដំណើរការ»។

ព្យុះភ្លៀងដែលកើតឡើងម្តងទៀត និងទឹកជំនន់ដ៏គំហុកនៅក្នុងរដ្ឋតំបន់ភ្នំហិម៉ាឡៃ បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដ៏មហន្តរាយ។