លោក Trump កំណត់គោលដៅលើចលនា Antifa ថាជា «អង្គការភេរវកម្ម»

2025/09/18 11:03:21 pm        64

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ទី១៧ ខែកញ្ញា បានបង្ហាញចំណាត់ការថ្មីប្រឆាំងក្រុមឆ្វេងនិយម បន្ទាប់ពីឃាតកម្មលើសកម្មជននយោបាយស្តាំនិយម លោក Charlie Kirk ដោយកំណត់គោលដៅលើចលនាប្រឆាំងហ្វាស៊ីសនិយម Antifa ថាជា «អង្គការភេរវកម្ម»។

លោក Trump បាននិយាយនៅលើបណ្តាញ Truth Social ថា លោកកំពុង កំណត់ចលនានេះថាជាអង្គការភេរវកម្ម។ លោក Trump បានសរសេរថា «ខ្ញុំក៏នឹងផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ថា អ្នកទាំងឡាយដែលផ្តល់មូលនិធិដល់ចលនា ANTIFA ត្រូវតែបានស៊ើបអង្កេតឱ្យបានហ្មត់ចត់ដោយអនុវត្តស្តង់ដារច្បាប់ និងជាការអនុវត្តខ្ពស់បំផុត»។

អ្នកជំនាញបាននិយាយថា ចលនា Antifa គឺជាចលនាមនោគមវិជ្ជាដែលត្រូវបានរៀបចំយ៉ាងធូររលុង ដោយគ្មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ ឬឋានានុក្រម។

មួយថ្ងៃបន្ទាប់ពីរដ្ឋអាជ្ញា រដ្ឋUtah បានបង្ហាញការចោទប្រកាន់ជាផ្លូវការលើជនសង្ស័យក្នុងករណីឃាតកម្មលើលោក Charlie Kirk គ្មានភស្តុតាងណាមួយបានលេចចេញពីការជាប់ទំនាក់ទំនងជាមួយ លោក Tyler Robinson អាយុ២២ឆ្នាំជាមួយនឹងក្រុមខាងក្រៅណាមួយឡើយ។

លោក Trump និងមន្ត្រីជាន់ខ្ពស់ជាច្រើន បានដាក់កំហុសដដែលៗចំពោះក្រុមឆ្វេងនិយមសម្រាប់ការបង្កើតបរិយាកាសអរិភាពចំពោះក្រុមអភិរក្សនិយម មុនពេលឃាតកម្មលើលោក Kirk ។ ក្រុមអ្នករិះគន់និយាយថា លោក Trump កំពុងប្រើប្រាស់ការធ្វើឃាតលោក Kirk ជាលេសដើម្បីបង្ក្រាបអ្នកប្រឆាំងនយោបាយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm