ក្រុមហ៊ុន​CAIC​ បន្ត​បោះផ្សាយ​លក់​ភាគហ៊ុន​បំណុល​ ២​លាន​ដុល្លារ​ជូន​សាជីវកម្ម​CGCC​ នៃ​ក្រសួង​សេដ្ឋកិច្ច​

2022/01/28 12:28:03 am        702

ភ្នំពេញ៖នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បន្ត​បោះផ្សាយ​មូល​ប​ត្រ​បំណុល​មាន​បុគ្គល​ធានា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៨០០០​លាន​រៀល លក់​ជូនទៅ​សាជីវកម្ម​ឥណទាន​កម្ពុជា CGCC ដើម្បី​យក​ថវិកា​កា​សាងសង់ និង​ការអភិវឌ្ឍ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​ខេត្តកណ្តាល​។​

​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​ទិញ​មូល​ប​ត្រ​បំណុល​មាន​បុគ្គល​ធានា​នេះ ភាគី​ក្រុមហ៊ុន​CAIC តំណាង​ដោយ លោក​ឆា​រស៍ វ៉ាន់ ជា​អគ្គនាយករង និង​ភាគី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) តំណាង​ដោយ លោក Wong Keet Loong ជា​អគ្គនាយក ដែលមាន​ការចូលរួម​ពី​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​ក្រុមហ៊ុន OCIC និង​ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ការវិនិយោគ​មូល​ប​ត្រ​បំណុល ឬ​ហៅថា​ការវិនិយោគ​សញ្ញា​បណ្ណ ក្នុង​ទំហំ​ទឹកប្រាក់​៨០០០​លាន​រៀល ដែល​គិត​ជា​ប្រាក់​ដុល្លារ ស្មើនឹង​ប្រមាណ​២​លាន ដែល​ត្រូវបាន​ធនាគារ​ដោយ​ដោយ​ក្រុមហ៊ុន OCIC គឺមាន​ការផ្តល់​អត្រា​ការប្រាក់ (Coupon rate) ប្រមាណ ៥,៥​ភាគរយ ក្នុង​មួយ​ឆ្នាំ​ជាមួយនឹង​រយៈពេល​បី​ឆ្នាំ ហើយ​ត្រូវបាន​ធានា​ដោយ​ក្រុមហ៊ុន OCIC។​

​លោក ឆា​រស៍ វ៉ាន់ បានឱ្យដឹងថា មកដល់​បច្ចុប្បន្ន គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​ខេត្តកណ្តាល​នេះ បាន​សាងសង់​សម្រេច​ជាង​៣០​ភាគរយ ដែល​បាន​ចំណាយ​ទឹកប្រាក់​សរុប​៣៩០​លាន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​រួច​ដោយ​CAIC​។​

​ក្រុមហ៊ុន OCIC គឺជា​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​មួយ​ធំ​ជាង​គេ ក្នុងប្រទេស​កម្ពុជា ដែល​ជំនាញ​នៅ​ក្នុង​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​អចលនទ្រព្យ សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារ​ទំនើប សណ្ឋាគារ រោង​ម៉ាស៊ីនកិនស្រូវ និង​ច្រវាក់​ផលិតកម្ម ជាដើម ជាមួយនឹង​គម្រោង​សំខាន់ៗ​ជាច្រើន ដូចជា អាកាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ ទីក្រុង​កោះ​ពេជ្រ កោះនរា ទីក្រុង​រណប​ជ្រោយចង្វារ និង​ទីក្រុង​ទំនើប Olympia ជាដើម​។​

​ដោយឡែក CAIC គឺជា​ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​ក្រុមហ៊ុន OCIC​។ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​CAIC ក្នុងការ​កាន់កា​ប់រច​នា​ប្លង់ សាងសង់ ធ្វើ​ហិរញ្ញប្បទាន និង​គ្រប់គ្រង​ប្រតិបត្តិការ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។ សម្រាប់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) វិញ គឺជា​សហគ្រាស​សាធារណៈ ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

CGCC បច្ចុប្បន្ន ទទួលបាន​ការគាំទ្រ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន ដូចជា ធនាគារ​អភិវឌ្ឍ​អាស៊ី ធនាគារពិភពលោក និង​មូលនិធិ​អភិវឌ្ឍន៍​ទុន​របស់​អង្គការសហប្រជាជាតិ (UNCDF) និង​បាន​ដាក់ឱ្យ​ដំណើរការ​នូ​វ​គម្រោង​ធានា​ឥណទាន​ដំបូង នា​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ស៊ុម សុខ​ជា​.

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm