អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់ UN រំពឹងថា មេដឹកនាំអ៊ីស្រាអែល នឹងត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ

2025/09/18 11:07:05 pm        70

អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ដែលនៅសប្តាហ៍នេះចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា បាននិយាយថា លោកស្រីមើលឃើញនូវភាពស្រដៀងគ្នាទៅនឹងការសម្លាប់នៅប្រទេសរ៉្វាន់ដា ហើយលោកស្រីសង្ឃឹមថា ថ្ងៃណាមួយ មេដឹកនាំអ៊ីស្រាអែលនឹងត្រូវជាប់ពន្ធនាគារ។

លោកស្រី Navi Pillay ជាអតីតចៅក្រមអាហ្រ្វិកខាងត្បូងដែលដឹកនាំសាលាក្តីអន្តរជាតិ សម្រាប់អំពើប្រល័យពូជសាសន៍ នៅរ្វ៉ាន់ដា ឆ្នាំ១៩៩៤ និងបានបម្រើការជាប្រធានសិទ្ធិមនុស្ស UN បានទទួលស្គាល់ថា យុត្តិធម៌គឺជាដំណើរការដ៏យឺតយ៉ាវ។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយ លោកស្រី Pillay បាននិយាយថា ប៉ុន្តែដូចសម្ដីរបស់អតីតអ្នកប្រឆាំងនឹងការបែងចែកជាតិសាសន៍ នៅអាហ្វ្រិកខាងត្បូង គឺលោក Nelson Mandela ដែលបាននិយាយថា វាហាក់ដូចជាមិនអាចទៅរួចនោះឡើយ រហូតទាល់តែវាសម្រេចបាន។ លោកស្រីបានបន្ថែមថា ខ្ញុំគិតថា វាអាចទៅរួច ដែលនឹងមានការចាប់ខ្លួន និងការកាត់ទោស នាពេលអនាគត។

គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យ (COI) របស់លោកស្រី Pillay ដែលមិននិយាយតំណាងឲ្យ UN បានចេញរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃអង្គារ ដោយសន្និដ្ឋានថា «អំពើប្រល័យពូជសាសន៍ កំពុងកើតឡើងនៅតំបន់ហ្កាហ្សា» ជាអ្វីដែលអ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ហារ។

ក្រុមអ្នកស៊ើបអង្កេតក៏បានសន្និដ្ឋានថា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាន «ញុះញង់ឲ្យមានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm