ការស្ទង់មតិបង្ហាញពីការគាំទ្រខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការជាសាកល ប៉ុន្តែជំនឿលើ UN និងស្ថាប័នផ្សេង មានកម្រិតទាប

2025/09/18 11:56:50 pm        103

ការស្ទង់មតិថ្មីលើមនុស្សជាង ៣៦.៣០០នាក់ នៅទូទាំងពិភពលោក បានបង្ហាញពីការគាំទ្រយ៉ាងធំធេង ចំពោះការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ជុំវិញបញ្ហានានា ដែលរួមមានទាំងពាណិជ្ជកម្ម សុខភាពសកល អាកាសធាតុ និងភាពក្រីក្រ ប៉ុន្តែបានផ្តល់ជំនឿទុកចិត្តទាបខ្លាំងណាស់ ចំពោះស្ថាប័នធំៗរបស់ពិភពលោក ដូចជាអង្គការសហប្រជាជាតិ (UN) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថាប័នផ្សេងទៀត។

ការស្ទង់មតិដែលត្រូវបានចាត់តាំងដោយមូលនិធិ Rockefeller និងធ្វើឡើងក្នុងប្រទេសចំនួន ៣៤ ចាប់ពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ផ្តល់នូវរូបភាពមិនល្អនៃការមានទំនុកចិត្ត លើស្ថាប័នពហុភាគី នៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត កំពុងកាត់បន្ថយជំនួយអភិវឌ្ឍន៍ និងការផ្តល់មូលនិធិ សម្រាប់គម្រោងសកល។

ទោះបីជាមានការកាត់បន្ថយការចំណាយលើការអភិវឌ្ឍ និងការកើនឡើងនូវវោហាសាស្ត្រជាតិនិយម នៅជុំវិញពិភពលោកក៏ដោយ ក៏ ៧៥ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេគាំទ្រកិច្ចសហប្រតិបត្តិការជាសកល ប្រសិនបើវាត្រូវបានបង្ហាញថា អាចដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ហើយមានតែ ៤២ភាគរយប៉ុណ្ណោះដែលយល់ឃើញថា វាជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

៩នាក់ ក្នុងចំណោមមនុស្ស ១០នាក់ដែលត្រូវបានស្ទង់មតិ បានប្រាប់ថា កិច្ចសហប្រតិបត្តិការពិភពលោកមានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាការងារ ៩២ភាគរយចង់បានកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ៩៣ភាគរយ ពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងទឹក ហើយ ៩១ភាគរយ ពាក់ព័ន្ធនឹងសុខភាពសកល។

តែទោះជាយ៉ាងណាក្ដី ការជឿទុកចិត្តលើស្ថាប័នសកលនានា មានកម្រិតទាបខ្លាំង។ មានតែ ៥៨ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិប៉ុណ្ណោះ ជឿជាក់លើ UN ដែលកំពុងរៀបចំត្រៀមសម្រាប់ការជួបជុំមហាសន្និបាត នាសប្តាហ៍ក្រោយ ៦០ភាគរយ ផ្ដល់ទំនុកចិត្តលើអង្គការសុខភាពពិភពលោក (WHO) ហើយ IMF មានអ្នកគាំទ្រ ៤៤ភាគរយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm