លោកស្រី von der Leyen៖ EU ត្រូវការកិច្ចព្រមព្រៀងជាមួយឥណ្ឌា និងប្រទេសផ្សេង ដើម្បីបន្ថយការពឹងផ្អែកលើអាមេរិក

2025/09/18 06:29:05 pm        71

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ បានលើកឡើងថា សហភាពអឺរ៉ុប (EU) ត្រូវតែស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា ដូចជាឥណ្ឌាជាដើម ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ ដោយការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិកកាន់តែខ្ពស់ ជំរុញឲ្យប្លុកនេះត្រូវធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួន។

នៅក្នុងសន្និសីទមួយជាមួយថ្នាក់ដឹកនាំធុរកិច្ចអាល្លឺម៉ង់ លោកស្រី von der Leyen បាននិយាយថា «យើងចង់ឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌានៅឆ្នាំនេះ» ដោយលោកស្រីបានបន្ថែមថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធានាចំពោះលោកស្រីនូវការប្តេជ្ញាចិត្តរបស់លោក ចំពោះគោលដៅនេះ អំឡុងការជជែកតាមទូរសព្ទ កាលពីថ្ងៃពុធ។ ហើយជាមួយគ្នានេះ លោកស្រីក៏បានឲ្យដឹងទៀតថា៖ «យើងកំពុងពិភាក្សាជាមួយអាហ្វ្រិកខាងត្បូង ម៉ាឡេស៊ី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសដទៃទៀត»។

សេចកក្ដីរាយការណ៍ពីសារព័ត៌មាន Reuters បានឲ្យដឹងថា បើយោងតាមការសិក្សាពីវិទ្យាស្ថានសេដ្ឋកិច្ច IW របស់ប្រទេសអាល្លឺម៉ង់ បានបង្ហាញថា សហរដ្ឋអាមេរិកពឹងផ្អែកខ្លាំងលើការនាំចូលពី EU ពោលគឺច្រើនជាងការប៉ាន់ស្មានដោយទូទៅ ដោយប្លុកនេះបានវ៉ាដាច់ប្រទេសចិន ទាំងតម្លៃសរុប និងចំនួនទំនិញ។

ការពឹងផ្អែកនោះបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ ដោយចំនួនក្រុមផលិតផលដែលយ៉ាងហោចណាស់ ៥០ភាគរយនៃការនាំចូលមកពី EU បានកើនឡើងដល់ជាង ៣.១០០មុខ កាលពីឆ្នាំមុន ពោលគឺច្រើនជាង ២.៦០០មុខ ក្នុងឆ្នាំ២០១០។ នេះបើយោងតាម IW។

ការរកឃើញនេះបង្ហាញថា ប្រធានគណៈកម្មការ EU លោកស្រី von der Leyen អាចមានប្រៀបកាន់តែខ្លាំង ក្នុងកិច្ចពិភាក្សាពន្ធគយជាមួយទីក្រុងវ៉ាស៊ីនតោន ជាអ្វីដែលបាននាំទៅដល់អត្រាមូលដ្ឋាន ១៥ភាគរយលើទំនិញភាគច្រើនរបស់ EU។

ឥណ្ឌា និង EU ហាក់ដូចជាឆ្ពោះទៅកាន់តែកៀកនឹងការបំពេញតាមពេលវេលាកំណត់ នៅដំណាច់ឆ្នាំនេះ ដែលត្រូវបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am