ប្រភព៖ អារ៉ាប់រួមអាចទម្លាក់ទំនាក់ទំនងការទូត ប្រសិនបើអ៊ីស្រាអែលបញ្ចូល West Bank ជាដែនដីឧបសម្ព័ន្ធ

2025/09/19 03:26:24 am        26


អេមីរ៉ាត់អារ៉ាប់រួម (អារ៉ាប់រួម) អាចទម្លាក់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ប្រសិនបើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បញ្ចូលជាដែនដីឧបសម្ព័ន្ធដោយផ្នែក ឬទាំងអស់នៃតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។ នេះបើយោងតាមប្រភពចំនួន ៣ ដែលបានប្រាប់ព័ត៌មានឲ្យដឹង អំពីការពិភាក្សាសម្រេចរបស់រដ្ឋឈូងសមុទ្រអារ៉ាប់មួយនេះ។

អារ៉ាប់រួម គឺជារដ្ឋមួយក្នុងចំណោមរដ្ឋអារ៉ាប់មួយចំនួនដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ហើយការទម្លាក់ទំនាក់ទំនង នឹងប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចព្រមព្រៀង Abraham ដែលជាសមិទ្ធិផលគោលនយោបាយការបរទេសដ៏សំខាន់បំផុតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងលោក Netanyahu។

រដ្ឋាភិបាលរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ បានចាត់វិធានការដែលអាចបង្ហើបពីការបញ្ចូលជាដែនដីឧបសម្ព័ន្ធនៃតំបន់ West Bank ដែលត្រូវបានដណ្ដើមកាន់កាប់រួមជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតក្នុងសង្រ្គាម នៅឆ្នាំ១៩៦៧។ អង្គការសហប្រជាជាតិ (UN) និងប្រទេសភាគច្រើនជំទាស់នឹងការធ្វើបែបនេះ។

នៅក្នុងខែកញ្ញា ទីក្រុង Abu Dhabi បានព្រមានក្រុមចម្រុះស្តាំនិយមរបស់លោក Netanyahu ថា ការបញ្ចូលជាដែនដីឧបសម្ព័ន្ធណាមួយនៃតំបន់ West Bank នឹងក្លាយជា «បន្ទាត់ក្រហម» សម្រាប់រដ្ឋឈូងសមុទ្រ ប៉ុន្តែមិនបាននិយាយថា តើអ្វីដែលជាវិធានការអាចត្រូវបានអនុវត្តនោះឡើយ។

ប្រភពបានប្រាប់សារព័ត៌មាន Reuters ថា អារ៉ាប់រួមដែលបានបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀង Abraham កំពុងពិចារណាដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីជាការឆ្លើយតបណាមួយ។

តែយ៉ាងណាក្ដី ប្រភពទាំងនោះដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីក្រុង Abu Dhabi មិនកំពុងពិចារណាផ្តាច់ទំនាក់ទំនងទាំងស្រុងនោះទេ បើទោះបីជាភាពតានតឹង បានកើនឡើងក្នុងអំឡុងពេលមានសង្គ្រាមហ្កាហ្សាជិត ២ឆ្នាំនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm