UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក

2025/09/19 03:31:31 am        69

អង្គការសហប្រជាជាតិ(UN) បានព្រមានថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យវដ្តទឹកនៅលើផែនដី កាន់តែខុសប្រក្រតី បណ្តាលឲ្យកើតមានភាពខុសប្លែកគ្នាខ្លាំងរវាងការជន់លិច និងគ្រោះរាំងស្ងួតនៅទូទាំងពិភពលោក ។

អង្គការឧតុនិយមពិភពលោក(WMO) របស់ UN បាននិយាយនៅក្នុងរបាយការណ៍បញ្ចេញនាថ្ងៃព្រហស្បតិ៍នេះថា វដ្តទឹកសកល ពុំអាចព្យាករដឹងមុនកាន់តែខ្លាំង ក្នុងនោះការប្រេះផ្ទាំងទឹកកក គ្រោះរាំងស្ងួត បាសាំងទន្លេពុំមានតុល្យភាព និងទឹកជំនន់ធ្ងន់ធ្ងរ បានបង្កភាពវឹកវរកាន់តែខ្លាំង ។

លោក Celeste Saulo គឺជាប្រធានអង្គការ WMOនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ធនធានទឹកពិភពលោក ស្ថិតក្រោមសម្ពាធកើនឡើង ហើយក្នុងពេលតែមួយនេះ គ្រោះថ្នាក់ពាក់ព័ន្ធនឹងទឹក បង្កផលប៉ះពាល់កើនឡើងដល់ជីវិតមនុស្ស និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានវាយតម្លៃលទ្ធភាពទឹកសាប និងការស្តុកទឹកនៅទូទាំងពិភពលោក រួមទាំងទឹកបឹង ទឹកទន្លេ ទឹកក្រោមដី សំណើមដី ព្រិលធ្លាក់ និងការរលាយទឹកកក ។

កាលពីឆ្នាំមុន គឺជាឆ្នាំក្តៅបំផុតជាប់កំណត់ត្រា នាំឲ្យមានគ្រោះរាំងស្ងួតរយៈពេលយូរ ក្នុងតំបន់ជាច្រើននៅអាមេរិកខាងត្បូង តំបន់បាសាំងព្រៃជប់ភ្លៀងអាម៉ាហ្សូន និងនៅអាហ្វ្រិកខាងត្បូង ។

របាយការណ៍រកឃើញទៀតថា តំបន់ជាច្រើននៅអាហ្វ្រិកកណ្តាល អឺរ៉ុប អាស៊ី ជួបអាកាសធាតុសើមខុសពីធម្មតា ដោយរងការវាយប្រហារពីទឹកជន់ និងព្យុះស្លាប់មនុស្ស ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm