គ្រោងឆ្អឹងហ្វូស៊ីត្រីដូហ្វាំងអាយុកាល ៨-១២លានឆ្នាំ ត្រូវបានបង្ហាញដោយក្រុមបុរាណវិទូនៅប្រទេសប៉េរូ ដែលបាននិយាយថា វាបានកប់ក្រោមដីនៅវាលខ្សាច់ ស្ថិតតាមតំបន់ឆ្នេរភាគកណ្តាលប្រទេស ដែលធ្លាប់ជាផ្នែកមួយនៃមហាសមុទ្រប៉ាស៊ីហ្វិកបុរាណ ។
លោក Mario Urbina គឺជាបុរាណវិទូដែលបានចូលរួមក្នុងរបកគំហើញនេះ បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ហ្វូស៊ីលនេះ ត្រូវបានរកឃើញកាលពីខែកក្កដា នៅវាលខ្សាច់ Ocucaje គឺជាតំបន់ក្តៅ ស្ថិតនៅចម្ងាយប្រហែល ៣២០គ.មភាគខាងត្បូងទីក្រុងលីម៉ា ។
លោក Urbina និយាយថា វាលខ្សាច់នេះគឺជាផ្នែកមួយនៃស្រទាប់ភូមិសាស្រ្តសមុទ្រដែលមានអាយុកាល ៤៥លានឆ្នាំមកហើយ ។
ក្រុមអ្នកស្រាវជ្រាវដែលបង្ហាញហ្វីស៊ីលត្រីដូហ្វាំងលើកដំបូងនេះ និយាយថា គ្រោងឆ្អឹងថ្មីដែលបានរកឃើញនៅវាលខ្សាច់ Ocucaje មានអាយុកាលចន្លោះ ៨-១២លានឆ្នាំ ។
ហ្វូស៊ីលបុរេប្រវត្តិនេះ ត្រូវបានរកឃើញផងដែរនៅតំបន់ផ្សេងទៀតនៅប៉េរូ នៅក្រៅតំបន់ឆ្នេរបស់ពួកគេ ។
កាលពីខែមេសា ឆ្នាំ ២០២៤កន្លងទៅ ក្រុមអ្នកជំនាញ បានបង្ហាញហ្វូស៊ីលលលាដ៏ក្បាលសត្វដូហ្វាំងទន្លេធំជាងគេបំផុត ដែលរស់នៅក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន កាលពីរយៈពេលប្រហែល ១៦លានឆ្នាំមុន ៕

