កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA)

2025/09/19 03:38:51 pm        197

កម្ពុជាបានក្លាយជាសមាជិកថ្មីបំផុតរបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA) ដែលសម្ព័ន្ធភាព​ថ្នាល​សាធារណៈ​ឌីជីថលនេះ គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បី​ជំរុញ​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​អនុវត្តបច្ចេកវិទ្យាបើកចំហ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា សម្ព័ន្ធភាព​ថ្នាល​សាធារណៈ​ឌីជីថល​ បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។ សម្ព័ន្ធភាព​ថ្នាល​សាធារណៈ​ឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បី​ជំរុញ​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​អនុវត្តបច្ចេកវិទ្យាបើកចំហ។ សម្ព័ន្ធភាពនេះ ប្រមូល​ផ្តុំ​ប្រទេស និង​អង្គការ​នានា ដើម្បីលើកកម្ពស់​ឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ីស​កល​ដ៏​រស់​រវើក​សម្រាប់​ថ្នា​ល​សាធារ​ណៈ​ឌីជីថល​ សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជា​ពិសេស​នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាម​រយៈការ​ដាក់​ឱ្យប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ ជំនួសដោយការផ្តល់សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។ កម្ពុជា ក៏​បាន​ប្តេជ្ញា​ចិត្ត​ចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលឌីជីថល ដែលបម្រើដល់​ការ​បំពេញ​ការងារ​របស់​មន្ត្រី​រាជ​ការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ថ្នាលទាំងនេះ អាចដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការពង្រឹងភាពជឿទុកចិត្ត និងការកា​ត់​បន្ថយចំ​ណាយ​។ គោលដៅនៃការអភិវឌ្ឍថ្នាលទាំងនេះ គឺដើម្បីជំរុញ​ឱ្យ​បច្ចេក​វិទ្យា​ក្នុង​វិស័យ​សាធារណៈ​រប​ស់ក​ម្ពុជា ងាយប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។ គួរកត់សម្គាល់ថា ថ្នាលឌីជីថលដ៏ល្បីមួយរបស់កម្ពុជា គឺថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​របស់​រាជ​រដ្ឋាភិបាល​ VERIFY.GOV.KH បានឈ្នះមេដាយ​មាស​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៤ (ASEAN Digital Awards 2024) ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្រោម​ក្រប​ខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។ ថ្នាល VERIFY.GOV.KH អាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមបែបសហព័ន្ធ (federated way) ដែលអនុញ្ញាតឱ្យប្រព័ន្ធដែលបានដាក់នៅតាមប្រទេសនីមួយៗអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាន។ បច្ចុប្បន្ននេះ កម្ពុជាកំពុងរៀបចំគម្រោងថ្នាល VERIFY ជាសកល ដែលអាចផ្ទៀងផ្ទាត់ឯកសាររវាងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសទីម័រខាងកើត និងប្រទេសផ្សេងទៀតក្នុងតំបន់ ដើម្បីជំរុញក្របខណ្ឌមិនប្រើក្រដាស និងអាចផ្ទៀងផ្ទាត់ឯកសារឆ្លងដែន។

ក.ប.ទ. ប្តេជ្ញាជំរុញ និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។ តាមរយៈអនុស្សរណៈនេះ ក.ប.ទ. បានបណ្តុះបណ្តាលជំនាញឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចែករំលែកឧត្តមានុវត្ត និងដាក់ឱ្យប្រើប្រាស់ VERIFY.GOV.KH ដើម្បីផ្ទៀងផ្ទាត់ឯកសាររបស់ក្រសួង និងស្ថាប័នទាំងនោះ។ ក.ប.ទ. ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសសិង្ហបុរី ឡាវ ទីម័រខាងកើត និងហ្វីលីពីននាពេលថ្មីៗនេះ ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យា VERIFY.GOV.KH ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថលឆ្លងដែនប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងសន្សំសំចៃ។

សូមជម្រាបជូនថា សមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថលនាពេលបច្ចុប្បន្ន រួមមាន ទីភ្នាក់ងាររដ្ឋាភិបាលមកពីប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសអេត្យូពី ប្រទេសអេស្តូនី ប្រទេសសិង្ហបុរី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm