ពលរដ្ឋប៉ាឡេស្ទីនធ្លាក់ភ័យស្លន់ស្លោក្នុងទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែលបន្តវាយរុលទៅមុខលើចំណុចកណ្តាលដែនដីនេះ

2025/09/19 04:38:52 pm        83

កងទ័ពអ៊ីស្រាអែលកំពុងវាយលុលទៅមុខចូលចំណុចកណ្តាលទីក្រុង ហ្កាហ្សា ពីទិសដៅចំនួនពីរ  ធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនធ្លាក់ក្នុងភាពភ័យស្លន់ស្លោនិងបង្ខំពួកគេឆ្ពោះទៅឆ្នេរសមុទ្រក្នុងគោលបំណងដើម្បីបណ្តេញពួកគេចេញពីចំណុចកណ្តាលនៃទីក្រុងដ៏ធំបំផុតរបស់ដែនដីហែកហួរដោយសង្គ្រាមមួយនេះ។ 

ប្រភពវេជ្ជសាស្រ្តបានប្រាប់ទូរទស្សន៍ Al Jazeera ថា មនុស្សយ៉ាងហោចណាស់៤០ នាក់បានស្លាប់នៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Nadav Shoshani បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ទ័ពថ្មើរជើង រថក្រោះ និងកាំភ្លើងធំកំពុងរុលទៅមុខក្នុងទីក្រុង ដែលគាំទ្រដោយកងទ័ពអាកាស ក្នុងគោលបំណងដាក់សម្ពាធលើក្រុមប្រដាប់អាវុធ ហាម៉ាស។ 

លោក Hani Mahmoud អ្នករាយការណ៍របស់សារព័ត៌មាន Al Jazeera បាននិយាយថា យោធាអ៊ីស្រាអែលកំពុងវាយរុលទៅមុខពីភាគពាយ័ព្យ និងភាគអាគ្នេយ៍ ជាចំណុចដែលមានមនុស្សរស់នៅច្រើន ហើយរុញពួកគេទៅភាគខាងលិចនៃទីក្រុង ជាទីដែលមានផ្លូវសណ្ដូកតាមឆ្នេរសមុទ្រ al-Rashid ឆ្ពោះទៅភាគខាងត្បូង។

ដោយកំពុងរាយការណ៍ពីជំរំ Nuseirat នៅកណ្តាលដែនដីហ្កាហ្សា លោកបាននិយាយថា ការវាយប្រហារលើសង្កាត់ដែលមានមនុស្សច្រើនកុះករ កំពុងបង្កឱ្យមានការភ័យស្លន់ស្លោ និងការភ័យខ្លាច ហើយជំរុញឱ្យមនុស្សរត់គេចពីសេចក្ដីស្លាប់ ។ យើងកំពុងមើលឃើញរលកនៃមនុស្សស្លាប់។   

ប្រជាជននៅទីក្រុងហ្កាហ្សា បានប្រាប់ទូរទស្សន៍ Al Jazeera អំពីការវាយប្រហារឥតឈប់ឈរ រួមទាំង ការវាយប្រហារតាមអាកាសដោយយានដ្រូន យន្តហោះចម្បាំង ការបំផ្ទុះពីរូបយន្តបញ្ជាពីចម្ងាយនិង យានដ្រូនគ្មានមនុស្សបើកផ្ទុកទៅដោយគ្រឿងផ្ទុះដែលកងទ័ពអ៊ីស្រាអែលបាននិងកំពុងពង្រាយដើម្បីបំផ្ទុះសង្កាត់នានា នៅពេលខ្លួនរុលចូលក្នុងទីក្រុងនេះ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm