លោក Trump-Xi គ្រោងពិភាក្សាពីរឿង TikTok និងអនាគតនៃទំនាក់ទំនងអាមេរិក-ចិន ក្នុងជំនួបទូរសព្ទថ្ងៃសុក្រនេះ

2025/09/19 04:43:47 pm        95

ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានរំពឹងថានឹងជួបពិភាក្សាតាមទូរសព្ទជាមួយមេដឹកនាំចិន លោក Xi Jinping នៅថ្ងៃសុក្រ (១៩ កញ្ញា) នេះ ក្នុងការជំរុញមួយដើម្បីផ្ដល់ភាពផ្លូវការដល់កិច្ចព្រមព្រៀង TikTok ដើម្បីអនុញ្ញាតឱ្យកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ អាចបន្តប្រតិបត្តិការបាននៅសហរដ្ឋអាមេរិក។

កិច្ចសន្ទនានេះក៏អាចផ្តល់នូវតម្រុយខ្លះៗអំពីថា តើមេដឹកនាំទាំងពីររូបអាចជួបទល់មុខគ្នាដោយផ្ទាល់ដើម្បីសម្រេចកិច្ចព្រមព្រៀងចុងក្រោយក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដែរឬទេ ហើយក៏អាចផ្តល់ភាពច្បាស់លាស់ពីជំហរអនាគតនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរផងដែរ។

កិច្ចពិភាក្សានេះក៏នឹងក្លាយជាជំនួបទូរសព្ទលើកទីពីរហើយជាមួយលោក Xi ចាប់តាំងពីលោក Trump ត្រលប់ទៅអង្គុយកៅអីសេតវិមានវិញ ហើយបានចាប់ផ្តើមការដំឡើងពន្ធខ្ពស់លើចិន ដែលបង្កឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មទៅវិញទៅមក ហើយក៏ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរមានភាពរកាំរកូស។ ទោះយ៉ាងនេះក្ដី លោក Trump តែងបង្ហាញពីឆន្ទៈក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ជាពិសេសសម្រាប់វេទិកាវីដេអូសង្គម TikTok ដែលប្រឈមនឹងបម្រាមរបស់អាមេរិក លុះត្រាតែក្រុមហ៊ុនមេ ByteDance របស់ចិន លក់ភាគហ៊ុនគ្រប់គ្រងរបស់ខ្លួនទៅឱ្យម្ចាស់ថ្មីជនជាតិអាមេរិក។

ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ មិនបានបញ្ជាក់ពីជំនួបទូរសព្ទ ឬកិច្ចប្រជុំកំពូលណាមួយនាពេលខាងមុខរវាងមេដឹកនាំទាំងពីរទេ ប៉ុន្តែអ្នកនាំពាក្យស្ថានទូត លោក Liu Pengyu បាននិយាយថា "ការទូតរបស់ប្រមុខរដ្ឋ ដើរតួនាទីមិនអាចជំនួសបាន ក្នុងការផ្តល់សេចក្ដីណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងចិន-អាមេរិក"។ ទាក់ទងនឹងលទ្ធភាពនៃកិច្ចពិភាក្សានេះ លោកស្រី Sun Yun នាយកកម្មវិធីចិននៅមជ្ឈមណ្ឌលស្រាវជ្រាវ Stimson មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្យាករពីលទ្ធផលនៃកិច្ចពិភាក្សាជាវិជ្ជមាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm