ចិន៖ លោកប្រធានាធិបតីចិន Xi Jinping បានធ្វើដំណើរដ៏ពិសេសមួយទៅកាន់លំនៅឋានរបស់អ្នកភូមិនៅតំបន់ជនបទ អំឡុងការដំណើរចុះពិនិត្យស្ថានភាពនៅតំបន់ជនបទនៃខេត្ត Shanxi ភាគខាងជើងរបស់ប្រទេសចិន ប៉ុន្មានថ្ងៃមុនពិធីបុណ្យនិទារឃរដូវ ឬពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់។

លោក Xi បានអញ្ជើញទៅកាន់លំនៅឋានរបស់អ្នកស្រុកចំនួន២ នៅក្នុងភូមិ Fengnanyuan និងភូមិ Duancun ជិតទីក្រុង Huozhou របស់ខេត្តនេះ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារជាច្រើននៅក្នុងតំបន់នោះ។ ក្រុមអ្នកភូមិនោះបាននិយាយថា ដំណើរចុះសួរសុខទុក្ខរបស់លោក Xi ហាក់ផ្ដល់ភាពកក់ក្ដៅយ៉ាងពិតប្រាកដដល់ពួកគេ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់គ្របដណ្ដប់ដោយព្រិល។ ក្នុងធ្វើដំណើរចុះសួរសុខទុក្ខរបស់លោក Xi ទៅកាន់ខេត្ត Shanxi លោកបានអញ្ជើញទៅតំបន់វប្បធម៌ និងសហគ្រាសនៅក្នុងទីក្រុងផ្សេងៗ ខណៈលោកជូនពរដល់អ្នកស្រុកក្នុងឱកាសបុណ្យឈប់សម្រាកប្រពៃណីរបស់ចិន ដែលនឹងចូលមកដល់នៅដើមសប្ដាហ៍ក្រោយ។ ក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នាលោក Xi តែងតែចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា មុនថ្ងៃបុណ្យចូលឆ្នាំចិនដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសម្រាប់ប្រតិទីនជនជាតិ និងជាឱកាសនៃការជួបជុំក្រុមគ្រួសារ៕
អត្ថបទ៖ សុខមាន