ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៨ កញ្ញា ថាលោកមិនយល់ស្របជាមួយលោកនាយករដ្ឋមន្ត្រី Keir Starmer ទេ ជុំវិញផែនការរបស់ចក្រភពអង់គ្លេសក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីសង្គ្រាមនៅតំបន់ហ្កាហ្សា អំឡុងដំណើរទស្សនកិច្ចថ្ងៃបញ្ចប់របស់លោកនៅអង់គ្លេស។

លោក Trump បាននិយាយក្នុងសន្និសីទសារព័ត៌មានជាមួយលោក Starmer នៅឯគេហដ្ឋានរបស់មេដឹកនាំចក្រភពអង់គ្លេសនៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកថា លោកមានការខ្វែងគំនិតជាមួយនាយករដ្ឋមន្រ្តីលើបញ្ហានោះ ដែលជាការមិនយល់ស្របមួយចំនួនរបស់លោកទាំងពីរ ។
លោក Starmer បានប្រកាសកាលពីខែកក្កដាថា ចក្រភពអង់គ្លេសនឹងឈានទៅរកការទទួលស្គាល់រដ្ឋរដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា លុះត្រាតែអ៊ីស្រាអែលបានបំពេញលក្ខខណ្ឌរួមទាំងបទឈប់បាញ់នៅហ្កាហ្សា។ បញ្ហានេះគឺជាចំណុចមួយក្នុងចំណោមចំណុចជាប់គាំងមួយចំនួននៅក្នុងការរួបរួមគ្នាផ្សេងទៀតដែលដាក់ចេញដោយលោក Trump និង លោកStarmer។
សហរដ្ឋអាមេរិកបានជំទាស់នឹងប្រទេសនានាដែលចាត់វិធានការដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន សូម្បីតែបារាំង កាណាដា និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ក៏ត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែរ នៅអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ៕

