ប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរទូទាំងពិភពលោក រាយការណ៍ពីការឈ្លានពានរបស់ថៃ ក្នុងទឹកដីកម្ពុជា

2025/09/19 05:49:39 pm        471

សារព័ត៌មានដ៏ល្បី Al Jazeeraរបស់ប្រទេសកាតាបានសរសេរថា កងកម្លាំងថៃបានបាញ់គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកក្នុងការប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា។

ជនស៊ីវិលកម្ពុជា២៩នាក់ រួមទាំងព្រះសង្ឃនិងមន្ត្រីផងបានរងរបួស នៅពេលយោធាថៃបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅក្នុងតំបន់ជម្លោះមួយនៅព្រំដែនកម្ពុជា-ថៃកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ ជាអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីប្រទេសទាំងពីរបានបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែនកាលពីខែកក្កដា។សារព័ត៌មាន Reutersរបស់អង់គ្លេសរាយការណ៍ថា កងកម្លាំងថៃបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធនៅតំបន់ព្រំដែនមានជម្លោះកាលពីថ្ងៃពុធ ជាការកើនឡើងគួរឱ្យកត់សម្គាល់បំផុតចាប់តាំងពីបានប្រកាសបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងររយៈពេលប្រាំថ្ងៃកាលពីខែកក្កដា។ប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរទូទាំងពិភពលោករាយការណ៍ពីការឈ្លានពានរបស់ថៃក្នុងទឹកដីកម្ពុជា    

សារព័ត៌មាន ABC NEWS របស់សហរដ្ឋអាមេរិក បាននិយាយថាកងកម្លាំងថៃបានប៉ះទង្គិចជាមួយក្រមអ្នកតវ៉ាជាជនស៊ីវិល មកពីកម្ពុជា កាលពីថ្ងៃពុធ ហើយទង្វើរបស់ថៃគំរាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ក្រោយការប៉ះទង្គិចគ្នា៥ថ្ងៃ។សារព័ត៌មានDWរបស់អាល្លឺម៉ង់ រាយការណ៍ថា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានចោទប្រកាន់ថៃកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា បានរារាំងជនស៊ីវិលមិនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅតាមព្រំដែនដែលមានជម្លោះរវាងប្រទេសទាំងពីរ ក្រោយថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងសម្ភារៈបង្ក្រាបផ្សេងៗ ទៅលើអ្នកតវ៉ាកម្ពុជានៅក្នុងភូមិព្រំដែនមានជម្លោះ ហើយថៃនៅតែធ្វើសកម្មភាពព័ទ្ធយកដីអ្នកស្រុក ទោះមានការថ្កោលោទោសពីបរទេសក៏ដោយ។

សារព័ត៌មាន The Hindu របស់ឥណ្ឌា និយាយថា ទាហានថៃបានប្រើអំពើហិង្សាលើពលរដ្ឋ ព្រះសង្ឃនិងមន្ត្រីគ្មានអាវុធក្នុងដៃ ។មេដឹកនាំកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចោទប្រកាន់ប្រទេសថៃ ពីបទរារាំងមិនឲ្យពលរដ្ឋជាង ២០គ្រួសារ ត្រឡប់ទៅផ្ទះនៅព្រំដែនមានជម្លោះ នេះបើយោងតាមលិខិតរបស់លោកផ្ញើជូនប្រមុខអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ១៨ កញ្ញា ឆ្នាំ២០២៥ នេះ។

សារព័ត៌មាន AnewZ របស់អាស៊ែរបៃហ្សង់ និយាយថា នគរបាលថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ជ័រ និងការរាយបន្លាលួសនៅតែបន្ត លើជនស៊ីវិលកម្ពុជានៅតំបន់ព្រំដែនជម្លោះមួយកាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បានចោទមន្ត្រីថៃពីបទទន្ទ្រានឆ្លងព្រំដែន ហើយបាននិយាយថា ពួកគេបានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងឧបករណ៍បង្កើតសំឡេងរំខានប្រឆាំងនឹងជនស៊ីវិលកម្ពុជា។សារព័ត៌មាន Asia news network មានមូលដ្ឋាននៅសិង្ហបុរីនិយាយថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់កងកម្លាំងសន្តិសុខថៃលើជនស៊ីវិលកម្ពុជា ដោយប្រកាសថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការនេះអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ និងដាក់សម្ពាធថៃឲ្យគោរពច្បាប់តំបន់ និងអន្តរជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm